សភាសហភាពអឺរ៉ុបអំពាវនាវឲ្យ FIFA ជួយផ្តល់សំណងដល់គ្រួសារពលករចំណាកស្រុកដែលបានស្លាប់ នៅពេលពួកគេធ្វើជាកម្មករកសាងកីឡដ្ឋានសម្រាប់ការប្រកួត World Cup នៅកាតា
Sport

សភាសហភាពអឺរ៉ុបអំពាវនាវឲ្យ FIFA ជួយផ្តល់សំណងដល់គ្រួសារពលករចំណាកស្រុកដែលបានស្លាប់ នៅពេលពួកគេធ្វើជាកម្មករកសាងកីឡដ្ឋានសម្រាប់ការប្រកួត World Cup នៅកាតា

សភាសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតគាំទ្រដំណោះស្រាយដែលអំពាវនាវដល់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ឱ្យជួយផ្តល់សំណងដល់គ្រួសាររបស់ពលករចំណាកស្រុកដែលបានស្លាប់ ក៏ដូចជាកម្មករដែលទទួលរងការរំលោភសិទ្ធិក្នុងអំឡុងពេលរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងប្រទេសកាតា ។

សមាជិកសភាសហភាពអឺរ៉ុបក៏បានជំរុញឱ្យអាជ្ញាធរកាតារធ្វើការស៊ើបអង្កេតពេញលេញលើការរំលោភសិទ្ធិមនុស្សនៅក្នុងដំណើរការរៀបចំការប្រកួតបាល់ទាត់ពិភពលោកនេះផងដែរ ។

ដំណោះស្រាយនេះក៏បានបដិសេធរបាយការណ៍នៃការរំលោភលើសហគមន៍ស្រឡាញ់ LGBTQ+ នៅក្នុងប្រទេសកាតា ហើយបានអំពាវនាវឱ្យប្រទេសនេះបញ្ឈប់ការគំរាមកំហែងដល់អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ។

រដ្ឋាភិបាលកាតាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *