កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកាតាដេញថ្លៃទិញយកក្លឹបបាល់ទាត់ Manchester United
Sport

កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកាតាដេញថ្លៃទិញយកក្លឹបបាល់ទាត់ Manchester United

លោក Sheikh Jassim Bin Hamad Al Thani ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកាតា និងប្រធានធនាគារ Qatar Islamic Bank បានបើកការដេញថ្លៃទិញយកក្លឹប Manchester United នៃក្របខណ្ឌ Premier League របស់ចក្រភពអង់គ្លេសក្នុងតម្លៃប្រហែល ៥ ពាន់លានផោន (៦ ពាន់លានដុល្លារ) ។ លោក Sheikh Jassim Bin Hamad Al Thani បានសន្យាថា លោកនឹងបំបាត់បំណុលក្លឹបបាល់ទាត់ដ៏ល្បីល្បាញនេះហើយយកអតីតភាពដ៏រុងរឿងរបស់ក្លឹបនេះត្រឡប់មកវិញ ។

កិច្ចព្រមព្រៀងមួយសម្រាប់ក្លឹប Manchester United ត្រូវបានគេរំពឹងថានឹងបំបែកកំណត់ត្រាសម្រាប់ការលក់ក្លឹបបាល់ទាត់ ។ ម្ចាស់ក្លឹបនាពេលបច្ចុប្បន្ន និងជាអ្នកដែលមានភាគហ៊ុនធំជាងគេ គឺគ្រួសារត្រកូល Glazer ដែលកំពុងស្វែងរកការលក់ក្លឹបនេះក្នុងតម្លៃខ្ពស់រហូតដល់ ៧ ពាន់លានផោន (៨,៤២ ពាន់លានដុល្លារ) នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ ។

ប្រភព ៖ Bloomberg

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *