អ្នកគាំទ្របាល់ទាត់ចិនរងការវាយប្រហារពីអ្នកគាំទ្របាល់ទាត់ថៃ ក្រោយក្រុមជម្រើសជាតិចិនយកឈ្នះក្រុមថៃដល់ក្នុងទឹកដីថៃ
Asia Sport

អ្នកគាំទ្របាល់ទាត់ចិនរងការវាយប្រហារពីអ្នកគាំទ្របាល់ទាត់ថៃ ក្រោយក្រុមជម្រើសជាតិចិនយកឈ្នះក្រុមថៃដល់ក្នុងទឹកដីថៃ

​ក្រុមបាល់ទាត់ជម្រើសជាតិបុរសចិន ទទួលបានជ័យជំនះក្នុងយុទ្ធនាការជម្រុះបាល់ទាត់ FIFA World Cup ២០២៦ ជាមួយនឹងជ័យជម្នះក្រៅដី ២ទល់ ១ទល់នឹងថៃកាលពីយប់ថ្ងៃព្រហស្បតិ៍។ កីឡាករថៃ Sarach Yooyen បានបើកការស៊ុតបញ្ចូលទីនាំមុខសម្រាប់ម្ចាស់ផ្ទះនៅ នាទី ២៣ប៉ុន្តែកីឡាករចិន Wu Lei បានតាមស្មើនៅ ៦ នាទីក្រោយមក។ កីឡាករចិន Wang Shangyuan បានតែតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះជូនក្រុមភ្ញៀវនៅនាទីទី ៧៤ មុននឹងចប់ការប្រកួត។ ប៉ុន្តែមានទិដ្ឋភាពមិនគួរឲ្យកើតឡើងនៅឯកីឡដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកក ។

​នៅពេលដែលកីឡាកររបស់ប្រទេសចិនបានបញ្ចប់ការលាគ្នាជាមួយអ្នកគាំទ្រចិនដែលធ្វើដំណើរមកគាំទ្រដល់ប្រទេសថៃ ខ្សែវីដេអូបានបង្ហាញឱ្យឃើញអ្នកគាំទ្រក្នុងផ្ទះបោះចោលសំរាម និងដបភេសជ្ជៈទៅលើអ្នកគាំទ្រចិន ។ អ្នកគាំទ្រថៃមួយចំនួនថែមទាំងព្យាយាមឡើងលើរនាំងការពារចូលទៅផ្នែករបស់អ្នកគាំទ្រចិនផង ខណៈដែលអ្នកគាំទ្រចិនអបអរជ័យជម្នះរបស់ក្រុមខ្លួន ។

មន្ត្រីសន្តិសុខបានធ្វើអន្តរាគមន៍ដើម្បីព្យាយាមធ្វើឱ្យពួកគេស្ងប់អារម្មណ៍ ខណៈដែលអ្នកគាំទ្រជនជាតិចិនជាច្រើននាក់បានចាប់ផ្តើមបោះចោលកំប៉ុងទឹកមួយចំនួនដាក់ទៅអ្នកគាំទ្រថៃវិញ។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលបានពង្រីកដោយនឹងមានក្រុមចំនួន ៤៨ ហើយនឹងត្រូវបានធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី ១១ ខែមិថុនាដល់ថ្ងៃទី ១៩ខែកក្កដា ឆ្នាំ ២០២៦។

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *