អភិបាលខេត្តណាហ្គាសាគីរបស់ជប៉ុនយកម៉ោងការងារទៅទស្សនាការប្រកួតបាល់ទាត់របស់ Cristiano Ronaldo កំពុងប្រឈមនឹងការអំពាវនាវឱ្យលាលែងពីតំណែង
Asia Sport

អភិបាលខេត្តណាហ្គាសាគីរបស់ជប៉ុនយកម៉ោងការងារទៅទស្សនាការប្រកួតបាល់ទាត់របស់ Cristiano Ronaldo កំពុងប្រឈមនឹងការអំពាវនាវឱ្យលាលែងពីតំណែង

​អភិបាលខេត្ត Nagasaki របស់ជប៉ុន ស្ថិតនៅចំកណ្តាលនៃព្យុះនយោបាយ បន្ទាប់ពីមានការលេចធ្លាយព័ត៌មានថា លោកបានរំលងការប្រជុំរបស់អភិបាលក្រុងរបស់ប្រទេស ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់របស់កីឡាករ Cristiano Ronaldo ។

អភិបាលខេត្ត Nagasakiលោក Kengo Oishi បាននិយាយថា លោកបានប្រើប្រាស់លុយផ្ទាល់ខ្លួនដើម្បីទិញសំបុត្រចូលទស្សនាការប្រកួតថ្ងៃទី ២៥ ខែកក្កដា រវាងក្រុម Al Nassr FC របស់ Ronaldo និង Paris Saint-Germain របស់បារាំង ទោះបីជាថ្លៃធ្វើដំណើរ និងកន្លែងស្នាក់នៅត្រូវបានរ៉ាប់រងដោយរដ្ឋាភិបាលខេត្តក៏ដោយ ។ ការប្រកួតមិត្តភាពរវាងក្រុមទាំង២ បានធ្វើឡើងនៅទីក្រុង Osaka ។

អភិបាលខេត្ត Nagasakiលោក Kengo Oishi

បញ្ហានេះបានធ្វើឲ្យមានការខ្វែងគំនិតគ្នាលើអ៊ីនធឺណិត ដោយមនុស្សមួយចំនួនទាមទារឱ្យលោកលាលែងពីដំណែងដោយសារបំពានតួនាទីរបស់គាត់ ហើយអ្នកផ្សេងទៀតទទូចថាអភិបាលក្រុងកំពុងធ្វើសកម្មភាពក្នុងសមត្ថភាពវិជ្ជាជីវៈរបស់គាត់ដើម្បីលើកកម្ពស់ទីក្រុង Nagasaki ។

ជនជាតិជប៉ុនម្នាក់បានបញ្ចេញមតិថា «ក្នុងនាមជាអភិបាលកាន់តំណែងសាធារណៈ អាទិភាពទីមួយរបស់គាត់គួរតែផ្តោតលើតួនាទីរបស់គាត់។ គាត់បានផ្តល់អាទិភាពដល់ផលប្រយោជន៍របស់គាត់ ហើយដាក់ប្រយោជន៍របស់ខេត្ត Nagasaki ទៅទីពីរ។ នេះជាអ្វីដែលគាត់បានធ្វើខុស។

កាសែតជប៉ុន Asahi បានរាយការណ៍ថា គាត់បានអញ្ជើញ Ronaldo ឱ្យជួយដល់ការផ្សព្វផ្សាយរបស់ខេត្ត Nagasaki ទោះបីជាមន្ត្រីទីក្រុងបាននិយាយថា មិនមានការឆ្លើយតបជាផ្លូវការចំពោះសំណើនេះពីសំណាក់ Ronaldo ក៏ដោយ។

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *