កីឡាករ​បាល់ទាត់​កូរ៉េ​ខាង​ជើង​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញា​កណ្តាល ​ក្រោយ​ចាញ់​ក្រុមបាល់ទាត់ជប៉ុន ២-១ នៅ Asian Games
Asia Sport

កីឡាករ​បាល់ទាត់​កូរ៉េ​ខាង​ជើង​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញា​កណ្តាល ​ក្រោយ​ចាញ់​ក្រុមបាល់ទាត់ជប៉ុន ២-១ នៅ Asian Games

លោក Sin Yong Nam គ្រូបង្វឹកបាល់ទាត់របស់ប្រទេសកូរ៉េខាងជើងបានការពារកីឡាកររបស់គាត់បន្ទាប់ពីការប៉ះទង្គិចគ្នា​ជាមួយមន្ត្រីអាជ្ញាកណ្ដាល​នៅលើទីលានបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងលទ្ធផល ២ទល់នឹង១ ក្រោមស្នាដៃក្រុមជប៉ុនក្នុងការប្រកួត Asian Games វគ្គ 1/4 ផ្តាច់ព្រ័ត្រនៅទីក្រុង Hangzhou កាលពីថ្ងៃអាទិត្យ។

 

កីឡាករបាល់ទាត់កូរ៉េខាងជើងដែលពោរពេញដោយកំហឹងបានដេញតាមអាជ្ញាកណ្តាល លោក Rustam Lutfullin បន្ទាប់ពីធ្លាក់ចេញពីការប្រកួតកីឡាអាស៊ី ក្រោយចាញ់ក្រុមបាល់ទាត់ជប៉ុននៅបាល់ប៉េណាល់ទីចុងម៉ោង ។

 

អ្នកចាំទីកូរ៉េខាងជើង Kang Juh-yok បានតវ៉ាយ៉ាងខ្លាំងក្លា បន្ទាប់ពីគាត់ត្រូវបានពិន័យចំពោះការរុញខ្សែប្រយុទ្ធ Jun Nishikawa ក្នុងប្រអប់គ្រោះថ្នាក់ ។ ហើយការខឹងសម្បាររបស់កូរ៉េខាងជើងបានកើនឡើងនៅពេលដែលជប៉ុន Yuta Matsumura​ ទាត់បាល់បញ្ជូលទីនៅនាទីទី ៨០ ត្រឹមតែ ៦ នាទីប៉ុណ្ណោះបន្ទាប់ពីការទាត់បាល់បញ្ជូលទីពីចម្ងាយដោយកីឡាករកូរ៉េខាងជើង Kim Kuk-bom​ ។

 

​ប្រធានក្រុមកូរ៉េខាងជើង Jang Kuk Chol និងមិត្តរួមក្រុម Kim Kyong Sok បានខឹងសម្បារជាមួយអាជ្ញាកណ្តាល Rustam Lutfullin បន្ទាប់ពីផ្លុំកញ្ចែបញ្ចប់ការប្រកួតដោយដេញតាមអាជ្ញាកណ្ដាលរូបនេះនៅកណ្តាលទីលាន ខណៈដែលគាត់ព្យាយាមថយក្រោយ ។

 

ជាមួយនឹងការប្រឈមមុខដាក់គ្នានៅក្នុងជំនួយការអាជ្ញាកណ្តាល និងបុគ្គលិកសន្តិសុខជាច្រើននាក់ គ្រូបង្វឹកជនជាតិកូរ៉េខាងជើងក៏បានរត់ទៅរកកីឡាកររបស់គាត់ដើម្បីព្យាយាមដោះស្រាយស្ថានការណ៍ ។

 

កូរ៉េ​ខាង​ជើង​បាន​ឈ្នះ​ការ​ប្រកួត​ទាំង​បួន​​របស់​ពួក​គេ ដោយ​មិន​បាន​របូត​គ្រាប់​បាល់​ទាល់​តែ​សោះ ។ ជប៉ុន​បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយនឹងត្រូវជួបជាមួយ​ហុងកុង​ដែល​បាន​ទម្លាក់​ក្រុម​អតីត​ម្ចាស់​ជើងឯក​អ៊ីរ៉ង់ ១-០ ​។

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *