គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រអង្រួនប្រទេសជប៉ុន
Asia Climate

គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រអង្រួនប្រទេសជប៉ុន

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុនបាននិយាយថា គ្រោះរញ្ជួយដីកម្រិតបឋមកម្រិត ៦.៩រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ បានវាយប្រហារលើកោះ Bonin របស់ប្រទេសជប៉ុន ឬហៅថាកោះ Ogasawara ។ ហេតុការណ៍រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង៥និង៣៦នាទីល្ងាច ។

បើតាមការបញ្ជាក់ពីទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា គ្រោះរញ្ជួយដីនេះមានចំណុចស្នូលនៅជម្រៅ ៥៤០ គីឡូម៉ែត្រ ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះ ប្រហែល ៨៧៥ គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងតូក្យូ ។

ការញ័រកម្រិតខ្សោយក៏កើតមានឡើងនៅកណ្តាលក្រុងតូក្យូដែរ។ មិនមានការព្រមានអំពីរលកយក្សស៊ូណាមិត្រូវបានចេញនោះទេ។

Xinhua 

Leave a Reply

Your email address will not be published. Required fields are marked *