អ្នកគាំទ្របាល់ទាត់ចិនស្រែកជេរក្រុមជម្រើសជាតិខ្លួនឯង និងទារឲ្យសងប្រាក់ថ្លៃសំបុត្រវិញ ក្រោយទាត់ចាញ់ស៊ីរី ១-០ ក្នុងទឹកដីខ្លួនឯង
China Sport

អ្នកគាំទ្របាល់ទាត់ចិនស្រែកជេរក្រុមជម្រើសជាតិខ្លួនឯង និងទារឲ្យសងប្រាក់ថ្លៃសំបុត្រវិញ ក្រោយទាត់ចាញ់ស៊ីរី ១-០ ក្នុងទឹកដីខ្លួនឯង

ក្រុមបាល់ទាត់បុរសរបស់ចិនត្រូវបានអ្នកគាំទ្រស្រែកជេរ និងទារសងប្រាក់ថ្លៃទិញសំបុត្រចូលទស្សនាវិញ និងទះដៃអបអរដល់គូរប្រកួតរបស់ពួកគេ បន្ទាប់ពីការចាញ់ក្នុងការប្រកួតមិត្តភាពក្នុងផ្ទះ 1-0 ទល់នឹងស៊ីរី។

ប្រទេសចិនបានឈ្នះតែបួនប្រកួតប៉ុណ្ណោះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលសុទ្ធសឹងជាក្រុមដែលស្ថិតនៅក្រៅក្រុមកំពូលទាំង 90 របស់ពិភពលោក។ ការបរាជ័យចុងក្រោយរបស់ពួកគេចំពោះក្រុមលំដាប់ទី ៩៤ របស់ពិភពលោក ។

លោក Aleksandar Jankovic អ្នកចាត់ការទូទៅរបស់ប្រទេសចិនបាននិយាយថា៖ «វាជាលទ្ធផលដ៏គួរឲ្យខកចិត្តសម្រាប់យើង។ ប្រទេសចិនមានចំណាត់ថ្នាក់ទី ៨០ ក្នុងពិភពលោក ហើយធ្លាប់បានបង្ហាញខ្លួនតែម្ដងគត់ក្នុងការប្រកួត World Cup បុរសគឺនៅឆ្នាំ ២០០២ បើទោះបីជាមានចំនួនប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោកក៏ដោយ ។

លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបាននិយាយថាលោកចង់ឱ្យប្រទេសចិនក្លាយជា “មហាអំណាចកីឡាបាល់ទាត់” និងធ្វើជាម្ចាស់ផ្ទះនិងឈ្នះពាន World Cup មុនឆ្នាំ ២០៥០ ។

អ្នកចូលរួមទស្សនាមានត្រឹមតែ ១២,៣៦៧ នាក់ត្រូវបានរាយការណ៍នៅក្នុងការប្រកួតកាលពីថ្ងៃអង្គារនៅទីក្រុង Chengdu បើទោះបីជាកីឡដ្ឋាននេះមានសមត្ថភាពផ្ទុក ៦០,០០០នាក់ក៏ដោយ ។

គេហទំព័រព័ត៌មានរដ្ឋរបស់ចិន The Paper បានរាយការណ៍ថា អ្នកគាំទ្របានស្រែកជេរកីឡាករជម្រើសជាតិខ្លួនឯង និងស្រែកទាមទារឲ្យសងប្រាក់ថ្លៃទិញ ខណៈដែលវីដេអូពីកីឡដ្ឋានដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា អ្នកគាំទ្រចិនទះដៃអបអរកីឡាករស៊ីរីក្រោយការប្រកួត និងស្រែកជេរក្រុមម្ចាស់ផ្ទះដោយស្រែកថា “អីក៏គួរឲ្យអាម៉ាស់យ៉ាងនេះ”។

គណនី Weibo ផ្លូវការសម្រាប់ក្រុមបាល់ទាត់ចិនទទួលបានការបញ្ចេញមតិខឹងសម្បាររាប់ពាន់នាក់ ដែលមួយបាននិយាយថា ក្រុមជម្រើសជាតិគ្មានកិត្តិយស ឬស្មារតីប្រយុទ្ធ ។

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *