ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនរបស់តារាឆ្នើម Lionel Messi ដោយលទ្ធផល 2-1
Sport

ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនរបស់តារាឆ្នើម Lionel Messi ដោយលទ្ធផល 2-1

អារ៉ាប៊ីសាអូឌីត​​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ World Cup  ថ្ងៃ​អង្គារ​នេះជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ 2-1 លើក្រុមបាល់ទាត់អាហ្សង់ទីនរបស់ខ្សែរប្រយុទ្ធ Lionel Messi ដោយសារ​ការវាយបកយកឈ្នះ​ត្រលប់​មក​វិញ​ក្នុង​តង់​ទី​ពីរ ។

​កីឡាករវ័យ 35 ឆ្នាំ Messi បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 10 នៅក្នុងការបង្ហាញដ៏លេចធ្លោមួយក្នុងតង់ទី 1 ដែលគាត់ និង Lautaro Martinez ក៏មានគ្រាប់បាល់ចំនួន 3 គ្រាប់ផ្សេងទៀតផងតែមិនត្រូវបានអាជ្ញាកណ្ដាលឲ្យដោយសារតែបាល់ offside ។

ប៉ុន្តែ អារ៉ាប៊ីសាអូឌីត ដែលជាក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុតក្នុងការប្រកួតបន្ទាប់ពីហ្គាណា​ នៅដើមតង់ទី 2 បានទាត់បាល់បញ្ចូលទីចំនួន 2 គ្រាប់ ​នៅចំពោះមុខហ្វូងមនុស្ស 88,012 ។

កីឡាកររបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត Saleh Al-Shehri បានស៊ុតបាល់បញ្ជូលទីនៅនាទីទី 48 ខណៈពេលដែលកីឡាករ Salem Al-Dawsari បានទាត់បាល់បញ្ជូលទីគ្រាប់ទី 2 យ៉ាងស្អាតពីលើតំបន់ពិន័យនៅនាទីទី 53 ។

ថ្វីបើមានកីឡាករល្អជាច្រើនក៏ដោយ​ អាហ្សង់ទីនមិនអាចសុតបញ្ជូលទីលើក្រុមអារ៉ាប៊ីសាអូឌីត​បានបន្ថែមទៀតទេ ។

Leave a Reply

Your email address will not be published. Required fields are marked *