អាម៉េរិកកំពុងបង្ខំឲ្យអ៊ុយក្រែនបើកចំហចំពោះកិច្ចពិភាក្សាសន្តិភាពជាមួយរុស្ស៊ី
Rusia Ukraine USA

អាម៉េរិកកំពុងបង្ខំឲ្យអ៊ុយក្រែនបើកចំហចំពោះកិច្ចពិភាក្សាសន្តិភាពជាមួយរុស្ស៊ី

សហរដ្ឋ អាម៉េរិក បានកំពុងបង្ខំទៅលើ អ៊ុយក្រែន ឲ្យបើកចំហចំពោះកិច្ចពិភាក្សាសន្តិភាពជាមួយទីក្រុង ម៉ូស្គូ ដោយមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចរកោណ បាននិយាយថា កងកម្លាំងរបស់ទីក្រុង គៀវ នឹងមានការលំបាកក្នុងការយកមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៊ីបានកាន់ក្នុងកំឡុងពេលធ្វើសង្គ្រាម។

ប្រធានអគ្គនាយសេនាធិការ លោក ឧត្តមសេនីយ៍ Mark Milley បាននិយាយនៅថ្ងៃពុធថា ការគាំទ្ររបស់អាម៉េរិក និងសម្ពន្ធមិត្ត មិនថយចុះនោះទេ ប៉ុន្តែលោកបានបន្ថែមថា ជោគជ័យរបស់ទីក្រុង គៀវនៅក្នុងការទប់ទល់នឹងការឈ្លានពានរបស់ រុស្ស៊ី បានធ្វើឲ្យវាស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរក្នុងការចាប់ផ្តើមកិច្ចចចារ។

ហើយកាលពីសប្តាហ៍មុនលោកបានប្រៀបធៀបស្ថានភាពបច្ចុប្បន្ននេះជាមួយនឹងសង្គ្រាមលោកលើកទីមួយ ដោយនៅពេលដែលភាគីទាំងសងខាងឈានដល់ការជាប់គាំងក្នុងរយៈពេលជាច្រើនខែ ប៉ុន្តែនៅតែបន្តប្រយុទ្ធគ្នារយៈពេលបីឆ្នាំបន្ថែមទៀតដែលបណ្តាលឲ្យស្លាប់មនុស្សរាប់លាននាក់។

ប្រភព ៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *