អាល្លឺម៉ង់​ក្លាយជា​ប្រទេសធំជាងគេ​​នៅសហភាព​អឺរ៉ុប​ដែលអនុញ្ញាតិឲ្យប្រើប្រាស់កញ្ឆា​សម្រាប់​កម្សាន្ត​ដោយស្របច្បាប់
Europe

អាល្លឺម៉ង់​ក្លាយជា​ប្រទេសធំជាងគេ​​នៅសហភាព​អឺរ៉ុប​ដែលអនុញ្ញាតិឲ្យប្រើប្រាស់កញ្ឆា​សម្រាប់​កម្សាន្ត​ដោយស្របច្បាប់

ប្រទេសអាល្លឺម៉ង់នៅថ្ងៃចន្ទ ទី ១ ខែមេសា បានក្លាយជាប្រទេសសហភាពអឺរ៉ុបដ៏ធំបំផុតមួយទៀតអនុញ្ញាតិឲ្យប្រើប្រាស់កញ្ឆាសម្រាប់កម្សាន្តដោយស្របច្បាប់ ទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីអ្នកនយោបាយប្រឆាំង និងសមាគមវេជ្ជសាស្ត្រក៏ដោយ។

 

នៅក្រោមជំហានដំបូងនៅក្នុងច្បាប់ថ្មីនេះ មនុស្សពេញវ័យដែលមានអាយុលើសពី ១៨ ឆ្នាំត្រូវបានអនុញ្ញាតឱ្យរក្សាទុកកញ្ឆាស្ងួត ២៥ ក្រាម និងដាំដុះកញ្ឆារហូតដល់ ៣ ដើមនៅផ្ទះ។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យប្រទេសអាល្លឺម៉ង់ចូលរួមជាមួយនឹងប្រទេសម៉ាល់តា និងលុចសំបួ ដែលបានធ្វើឱ្យស្របច្បាប់នូវការប្រើប្រាស់កម្សាន្ត​ ។ នៅពេលដែលច្បាប់បានចូលជាធរមាន​ មនុស្សរាប់រយនាក់បានអបអរសាទរចំពោះក្លោងទ្វារ Brandenbrug ដ៏ល្បីល្បាញរបស់ទីក្រុងប៊ែកឡាំង ។

 

​ការលើកទឹកចិត្តចម្បងរបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់ការធ្វើឱ្យស្របច្បាប់នូវការប្រើប្រាស់កញ្ឆារួមមានគោលបំណងគ្រប់គ្រ​ងទីផ្សារកញ្ឆា បង្កើតប្រាក់ចំណូលពន្ធ និងកាត់បន្ថយសកម្មភាពទីផ្សារងងឹត ។ ការ​សម្រេច​ចិត្ត​នេះ​កើត​ឡើង​បន្ទាប់​ពី​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​ជា​ច្រើន​ឆ្នាំ និង​ការ​កើន​ឡើង​នៃ​ការ​គាំទ្រ​សម្រាប់​ការ​ធ្វើ​ឱ្យ​ស្រប​ច្បាប់​ក្នុង​ប្រទេស​អាល្លឺម៉ង់។

AFP

Leave a Reply

Your email address will not be published. Required fields are marked *