នាវាកងទ័ពជើងទឹកចិនបន្តចូលចតនៅមូលដ្ឋានទ័ពជើងទឹករាម របស់កម្ពុជា ដោយមាននាវាយ៉ាងហោចណាស់ពីរគ្រឿង ។ នាវាចម្បាំងចិនបានមកដល់មូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូងនៅដើមខែធ្នូ ។ ការចូលចតចុងក្រោយបំផុតបានកើតឡើងតាំងពីថ្ងៃទី ២០ ខែមីនាកើតឡើងចំពេលមានការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិកដែលថាប្រទេសចិនកំពុងសាងសង់ទីតាំងមួយនៅឯមូលដ្ឋាននេះសម្រាប់ការប្រើប្រាស់ផ្តាច់មុខ ។
នៅក្នុងរូបភាពដែលទទួលបានដោយ Nikkei នាវាមួយត្រូវបានគេកំណត់ថាជារបស់ទាហានជើងទឹកចិន Wenshan ដែលដោតទង់ជាតិរបស់ប្រទេសចិន និងកងទ័ពជើងទឹករំដោះប្រជាជនចិន ។
មូលដ្ឋានរាម ដែលមានទីតាំងយុទ្ធសាស្ត្រនៅជិតច្រកចូលឈូងសមុទ្រថៃ ត្រូវបានកងទ័ពជើងទឹកកម្ពុជាប្រើប្រាស់ ដើម្បីចូលទៅកាន់សមុទ្រចិនខាងត្បូង និងកន្លែងផ្សេងទៀត។ ការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋាននេះក្រោមជំនួយរបស់ចិនបានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាប្រទេសលោកខាងលិច ដោយពិចារណាលើសក្តានុពលសម្រាប់មូលដ្ឋាននេះ ដើម្បីក្លាយជាកន្លែងឈរជើងសម្រាប់កងទ័ពជើងទឹកចិន ។
ក្នុងជំនួបខែកុម្ភៈ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងទីក្រុងភ្នំពេញ លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការចូលរួមរបស់យោធាចិនក្នុងការសាងសង់មូលដ្ឋានរាម និងការប្រើប្រាស់នាពេលអនាគត ។
រដ្ឋាភិបាលទីក្រុងភ្នំពេញបដិសេធការអះអាងបែបនេះជាច្រើនលើកច្រើនសារដោយនិយាយថា រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះមិនអនុញ្ញាតឱ្យមានកងកម្លាំងបរទេសនៅលើទឹកដីរបស់ខ្លួនទេ ។
Nikkei Asia