អង្គការសុខភាពពិភពលោកបានរាយការណ៍ពីការកើនឡើងច្រើនអ្នកឆ្លងជំងឺគ្រុនសេកនៅអឺរ៉ុប និងបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់
Europe

អង្គការសុខភាពពិភពលោកបានរាយការណ៍ពីការកើនឡើងច្រើនអ្នកឆ្លងជំងឺគ្រុនសេកនៅអឺរ៉ុប និងបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់

អង្គការសុខភាពពិភពលោកបានរាយការណ៍កាលពីថ្ងៃអង្គារទី ៥ មីនាថា ការផ្ទុះឡើងនៃជំងឺ psittacosis ដែលជាជំងឺឆ្លងត្រូវបានគេស្គាល់ថា ជាជំងឺគ្រុនសេកបានប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប ។ ការផ្ទុះឡើងនៃជំងឺនេះត្រូវបានកត់សម្គាល់ដំបូងក្នុងឆ្នាំ ២០២៣ ហើយបានបន្តរហូតដល់ដើមឆ្នាំនេះ ។ វាបានសម្លាប់មនុស្សប្រាំនាក់ហើយ ។

ជំងឺគ្រុនសេកបង្កឡើងដោយបាក់តេរីក្នុងកញ្ចុំបាក់តេរី Chlamydia ដែលមាននៅក្នុងបក្សីព្រៃ និងសត្វចញ្ចឹម និងបសុបក្សីជាច្រើនប្រភេទ ។ បក្សីដែលឆ្លងមេរោគមិនត្រឹមតែហាក់ដូចជាឈឺនោះទេ ប៉ុន្តែពួកវាបញ្ចេញបាក់តេរីនៅពេលដែលវាដកដង្ហើម ឬបញ្ចេញលាមក ។ មនុស្សក៏អាចឈឺបានដែរ ប្រសិនបើបក្សីខាំ ឬតាមរយៈការប៉ះចំចំពុះទៅមាត់ ។ ជំងឺនេះមិនឆ្លងតាមរយៈការបរិភោគសត្វដែលមានមេរោគនោះទេ ។ ការសិក្សាបង្ហាញថា ការឆ្លងពីមនុស្សទៅមនុស្សគឺអាចធ្វើទៅបាន ប៉ុន្តែកម្រណាស់។ អង្គការសុខភាពពិភពលោកបាននិយាយថា នៅក្នុងករណីឆ្លងទៅមនុស្សថ្មីៗភាគច្រើន ដោយសារមនុស្សបានប៉ះពាល់ផ្ទាល់នឹងបក្សីក្នុងស្រុក ឬសត្វស្លាបព្រៃដែលមានជំងឺ ។

មនុស្សភាគច្រើនដែលមានជំងឺគ្រុនសេក មានស្ថានភាពជំងឺស្រាលដែលចាប់ផ្តើមពី ៥ ទៅ ១៤ ថ្ងៃបន្ទាប់ពីការប៉ះពាល់ជាមួយបក្សីឈឺ ហើយអាចរួមមានឈឺក្បាល ឈឺសាច់ដុំ ក្អកស្ងួត ក្តៅខ្លួន និងញាក់ ។ ថ្នាំអង់ទីប៊ីយោទិចអាចព្យាបាលការឆ្លង ហើយវាកម្រធ្វើឱ្យមនុស្សស្លាប់ណាស់។

ជាធម្មតា ប្រទេសដាណឺម៉ាក ឃើញករណីមនុស្សពី ១៥ ទៅ ៣០ករណី ជារៀងរាល់ឆ្នាំ ដែលភាគច្រើនកើតចេញពីការប៉ះពាល់ជាមួយសត្វស្លាប ឬបក្សីដែលចិញ្ចឹមតាមផ្ទះ ។ WHO បាននិយាយថា ឆ្នាំនេះដាណឺម៉ាកបានរាយការណ៍ពីចំនួនអ្នកឆ្លងចំនួន ២៣ ករណីជាមួយគិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ ក្នុងចំណោមករណីជនជាតិដាណឺម៉ាកទាំងនោះ មនុស្ស ១៧ នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។ ១៥នាក់មានជំងឺរលាកសួត ហើយបួននាក់បានស្លាប់។ អាល្លឺម៉ង ស៊ុយអ៊ែត និងហូឡង់ពីការកើនឡើងច្រើននូវចំនួនអ្នកឆ្លងជំងឺនេះផងដែរ ។

CNN

Leave a Reply

Your email address will not be published. Required fields are marked *