រុស្ស៊ីប្រកាសដាក់នាយករដ្ឋមន្ត្រីអេស្តូនីក្នុងបញ្ចីមនុស្សដែលត្រូវតាមចាប់ខ្លួន
Europe Rusia

រុស្ស៊ីប្រកាសដាក់នាយករដ្ឋមន្ត្រីអេស្តូនីក្នុងបញ្ចីមនុស្សដែលត្រូវតាមចាប់ខ្លួន

រុស្ស៊ីបានប្រកាសដាក់នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas ថា ទៅក្នុងបញ្ចីមនុស្សដែលត្រូវតាមចាប់ខ្លួននៅថ្ងៃអង្គារនេះ នៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃរបស់រុស្ស៊ី។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា នាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី Kaja Kallas ត្រូវបានដាក់ក្នុងបញ្ជីមនុស្សដែលត្រូវតាមចាប់ខ្លួនដោយសារសកម្មភាពអរិភាពប្រឆាំងនឹងរុស្ស៊ី និងការប្រមាថដល់ប្រវត្តិសាស្ត្រ ។ រដ្ឋមន្រ្តីការបរទេសអេស្តូនី លោក Taimar Peterkop និងរដ្ឋមន្ត្រីវប្បធម៌លីទុយអានី លោក Simonas Kairys ក៏ត្រូវបញ្ជូលក្នុងបញ្ជីមនុស្សដែលត្រូវតាមចាប់ខ្លួនដែរ ។

លោកស្រី Kaja Kallasគឺជាអ្នកគាំទ្រអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ 2022។ លោកស្រីក៏ធ្លាប់ជាអ្នកបញ្ចេញសំឡេងខ្លាំងបំផុតនៅសហភាពអឺរ៉ុប និងក្នុងអង្គការអូតង់ ក្នុងការផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែន។

AFP

Leave a Reply

Your email address will not be published. Required fields are marked *