កសិករប៉ូឡូញធ្វើការតវ៉ាដោយបិទព្រំដែនអ៊ុយក្រែន ខណៈដែលពួកគេ​តវ៉ាឲ្យរដ្ឋាភិបាលបញ្ឈប់ការនាំចូលទំនិញកសិកម្មពីអ៊ុយក្រែន
Europe Ukraine

កសិករប៉ូឡូញធ្វើការតវ៉ាដោយបិទព្រំដែនអ៊ុយក្រែន ខណៈដែលពួកគេ​តវ៉ាឲ្យរដ្ឋាភិបាលបញ្ឈប់ការនាំចូលទំនិញកសិកម្មពីអ៊ុយក្រែន

កសិករប៉ូឡូញបានធ្វើការតវ៉ាដោយបិទច្រកព្រំដែនជាមួយអ៊ុយក្រែន និងដុតកង់រថយន្តកាលពីថ្ងៃអង្គារ ខណៈដែលពួកគេបានបង្កើនការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការនាំចូលកសិផលពីអ៊ុយក្រែន និងគោលនយោបាយបរិស្ថានរបស់សហភាពអឺរ៉ុប។

 

កសិករពីប្រទេសអេស្ប៉ាញ អ៊ីតាលី ដល់បែលហ្ស៊ិក បានធ្វើការតវ៉ានាពេលថ្មីៗនេះ ដោយព្រួយបារម្ភថា ផែនការកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប ក្នុងការដាក់កម្រិតលើការប្រើប្រាស់សារធាតុគីមី និងការបំភាយឧស្ម័នផ្ទះកញ្ចក់នឹងនាំឲ្យមានការកាត់បន្ថយផលិតកម្ម និងប្រាក់ចំណូលពួកគេ ។ កសិករទាំងនោះក៏​តវ៉ា​ប្រឆាំង​នឹង​ការ​ប្រកួតប្រជែង​ផលិតផលកសិកម្មពី​ប្រទេស​មិនមែន​សមាជិកសហភាព​អឺរ៉ុប ជាពិសេស​អ៊ុយក្រែន​ដែល​ជា​ប្រទេស​ផលិត​ទំនិញ​កសិកម្ម​ដ៏ធំ ។

 

កសិករជនជាតិប៉ូឡូញបានបើកត្រាក់ទ័ររបស់ពួកគេឆ្លងកាត់ទីក្រុង Gdansk, Krakow និងទីក្រុងផ្សេងទៀត​នៅក្នុងការតវ៉ា​ ។ ពួកគេ​បាន​និយាយ​ថា សកម្មភាព​របស់​ពួកគេ​នឹង​កាន់​តែ​ខ្លាំង​រហូត​ដល់​ការ​ទាមទារ​របស់​ពួកគេ​ត្រូវ​បាន​បំពេញ ។ នៅកន្លែងផ្សេងទៀត ពួកគេបានបិទច្រកចូលផ្លូវហាយវេ ។

 

កសិករជនជាតិប៉ូឡូញទាំងនោះចង់ឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk ដកប្រទេសប៉ូឡូញចេញពីកិច្ចព្រមព្រៀងបៃតង និងបញ្ឈប់ការនាំចូលទំនិញកសិកម្មពីអ៊ុយក្រែន ។ បដាមួយនៅលើត្រាក់ទ័រ​បានចោទប្រកាន់រដ្ឋាភិបាលប៉ូឡូញថាយកចិត្តទុកដាក់ចំពោះអ៊ុយក្រែនច្រើនជាងកសិករប៉ូឡូញ ។

 

ប្រធានាធិបតីអ៊ុយក្រែន​បានអញ្ជើញមេដឹកនាំប៉ូឡូញឱ្យមកជួបពិភាក្សាគ្នានៅឯព្រំដែនរួមគ្នារបស់ពួកគេដើម្បីដោះស្រាយការរាំងស្ទះដោយកសិករប៉ូឡូញដែលតវ៉ានឹងការនាំចូលអាហាររបស់អ៊ុយក្រែនដោយលោកបានហៅការតវ៉ានេះថា ជាការបំបែកបំបាក់សាមគ្គីភាព ។

AP

Leave a Reply

Your email address will not be published. Required fields are marked *