ក្មេង​អាយុ​១២​ឆ្នាំ​ម្នាក់បានប្រើកាំភ្លើងបើកការបាញ់ប្រហារលើមិត្តភ័ក្តរួមសាលានៅក្នុងប្រទេសហ្វាំងឡង់
Europe

ក្មេង​អាយុ​១២​ឆ្នាំ​ម្នាក់បានប្រើកាំភ្លើងបើកការបាញ់ប្រហារលើមិត្តភ័ក្តរួមសាលានៅក្នុងប្រទេសហ្វាំងឡង់

​ក្មេងអាយុ ១២ឆ្នាំម្នាក់បានបើកការបាញ់ប្រហារទៅលើកុមារអាយុ ១២ ឆ្នាំបីនាក់ទៀតបណ្ដាលឲ្យរងរបួសនៅឯសាលារៀនមួយក្នុងប្រទេសហ្វាំងឡង់នៅថ្ងៃអង្គារទី ២ ខែមេសា ហើយជនសង្ស័យដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណទាល់តែសោះត្រូវបានចាប់ខ្លួនដោយសន្តិវិធី ។

 

ប៉ូលិសនៃប្រទេសហ្វាំងឡង់បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ​ហើយការចាប់ខ្លួនជនសង្ស័យបានកើតឡើងដោយសន្តិវិធី ហើយទាំងជនសង្ស័យ និងអាវុធ ត្រូវបានសមត្ថកិច្ចកំពុងឃុំខ្លួន ។ មិន​មាន​ព័ត៌មាន​លម្អិត​អំពី​អត្តសញ្ញាណ​កុមារ ឬ​ស្ថានភាព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ចេញ​ផ្សាយ​ភ្លាមៗ​នោះ​ទេ ។

 

ការបាញ់ប្រហារនេះបានកើតឡើងនៅសាលា Viertola ក្នុងទីក្រុង Vantaa ជាយ​រដ្ឋធានី Helsinki ដែលមានសិស្សប្រហែល ៨០០ នាក់ ចាប់ពីថ្នាក់ទី ១ ដល់ទី ៩ និងបុគ្គលិកចំនួន ៩០ នាក់ នេះបើយោងតាមសាលាក្រុងក្នុងតំបន់ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *