សហភាពអឺរ៉ុបគំរាមដាក់សម្ពាធលើសេដ្ឋកិច្ចហុងគ្រី ប្រសិនបើប្រទេសនេះបន្តរារាំងការផ្ដល់ជំនួយដល់អ៊ុយក្រែន
Europe War

សហភាពអឺរ៉ុបគំរាមដាក់សម្ពាធលើសេដ្ឋកិច្ចហុងគ្រី ប្រសិនបើប្រទេសនេះបន្តរារាំងការផ្ដល់ជំនួយដល់អ៊ុយក្រែន

​កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបនឹងដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសហុងគ្រី ប្រសិនបើរដ្ឋាភិបាលទីក្រុង Budapest បន្តរារាំងជំនួយថ្មីដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលមួយក្នុងសប្តាហ៍នេះ ក្រោមផែនការសម្ងាត់ដែលបង្កើតឡើងដោយទីក្រុងប្រ៊ុចសែល។

ទីក្រុងប្រ៊ុចសែលបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដើម្បីកំណត់យ៉ាងច្បាស់នូវភាពទន់ខ្សោយសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី បង្អាក់រូបិយប័ណ្ណរបស់ខ្លួន និងជំរុញឱ្យមានការដួលរលំនៃទំនុកចិត្តរបស់វិនិយោគិនក្នុងការវិនិយោគ ដើម្បីធ្វើឲ្យប៉ះពាល់ដល់ការងារ និងកំណើនសេដ្ឋកិច្ចប្រសិនបើទីក្រុង Budapest បដិសេធមិនដកវេតូរបស់ខ្លួនលើជំនួយដល់ទីក្រុងគៀវនោះទេ ។

នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ជាមិត្តដ៏ជិតស្និទ្ធជាមួយមេដឹកនាំរុស្ស៊ីលោក ពូទីន និងបានក្លាយជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានធ្វើសង្រ្គាមនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។

រដ្ឋមន្ត្រីសហភាពអឺរ៉ុបរបស់ហុងគ្រី លោក Janos Boka បានប្រាប់កាសែតហុងគ្រីថា ខ្លួនមិនបានដឹងពីការគំរាមកំហែងផ្នែកហិរញ្ញវត្ថុនោះទេ ប៉ុន្តែថាប្រទេសនេះមិនចុះចាញ់នឹងសម្ពាធទាំងឡាយណាទេ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *