អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើស្ថានទូតអ៊ីរ៉ង់នៅស៊ីរី សម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់
War World

អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើស្ថានទូតអ៊ីរ៉ង់នៅស៊ីរី សម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់

យន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើស្ថានទូតអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារដែលអ៊ីរ៉ង់បាននិយាយថា បានសម្លាប់ទីប្រឹក្សាយោធារបស់ខ្លួនចំនួនប្រាំពីរនាក់រួមទាំងមេបញ្ជាការជាន់ខ្ពស់បីនាក់ដែលជាការកត់សម្គាល់ការកើនឡើងកម្ដៅកាន់តែធំនៅក្នុងសង្រ្គាមរបស់អ៊ីស្រាអែលជាមួយសត្រូវក្នុងតំបន់។

បើតាមអ្នកយកព័ត៌មាន Reuters នៅកន្លែងនោះក្នុងសង្កាត់ Mezzeh នៃទីក្រុងដាម៉ាសប្រទេសស៊ីរីបានឃើញបុគ្គលិកសង្គ្រោះបន្ទាន់កំពុងឡើងលើគំនរបាក់បែកនៃអគារដែលត្រូវបានបំផ្លាញនៅខាងក្នុងបរិវេណជាប់នឹងអគារស្ថានទូតអ៊ីរ៉ង់ដ៏សំខាន់ ។ រថយន្តសង្គ្រោះបន្ទាន់ត្រូវបានចតនៅខាងក្រៅ ។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad ដែលត្រូវបានគេឃើញនៅកន្លែងនោះ រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីរីបាននិយាយថា “យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មដ៏ឃោរឃៅនេះ ដែលបានកំណត់គោលដៅទៅលើអគារស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាសនិងបានសម្លាប់ជនស្លូតត្រង់មួយចំនួន”។ ភ្លាមៗក្រោយការវាយប្រហារអាម៉េរិកបានប្រាប់អ៊ីរ៉ង់ថា ខ្លួន “មិនមានការពាក់ព័ន្ធ” នឹងការវាយប្រហាររបស់អ៊ីស្រាអែលនេះទេ ។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ នាក់បានស្លាប់នៅក្នុងការវាយប្រហាររួមទាំងលោក Mohammad Reza Zahedi ដែលជាមេបញ្ជាការជាន់ខ្ពស់នៅក្នុងកងកម្លាំង Quds របស់អ៊ីរ៉ង់ផងដែរ ។

អ៊ីស្រាអែលបានកំណត់គោលដៅជាយូរមកហើយលើទីតាំងយោធារបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ្នកតំណាងរបស់ខ្លួន ប៉ុន្តែការវាយប្រហារកាលពីថ្ងៃចន្ទគឺជាលើកដំបូងដែលអ៊ីស្រាអែលវាយប្រហារបរិវេណស្ថានទូតអ៊ីរ៉ង់ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *