យន្តហោះដឹករដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសបានជួបហេតុការណ៍គាំងប្រព័ន្ធ GPS ភ្លាមៗ ខណៈកំពុងហោះជិតទឹកដីរុស្ស៊ី
Europe Rusia

យន្តហោះដឹករដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសបានជួបហេតុការណ៍គាំងប្រព័ន្ធ GPS ភ្លាមៗ ខណៈកំពុងហោះជិតទឹកដីរុស្ស៊ី

រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះរបស់ Royal Air ដែលដឹករដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Grant Shapps ជួបប្រទះនឹងការគាំង GPS នៅពេលដែលពួកគេហោះហើរជិតតំបន់ Kaliningrad នៅលើជើងហោះហើរពីប្រទេសប៉ូឡូញទៅកាន់ចក្រភពអង់គ្លេស។

កាសែត The Times of London ដែលមានអ្នកយកព័ត៌មាននៅលើយន្តហោះបាននិយាយថាប្រហែល ៣០ នាទីទូរស័ព្ទដៃមិនអាចភ្ជាប់អ៊ីនធឺណិតបានទេ ហើយយន្តហោះត្រូវបានបង្ខំឱ្យប្រើវិធីផ្សេងជំនួសដើម្បីកំណត់ទីតាំងរបស់ខ្លួន។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី Rishi Sunak លោក Dave Pares បាននិយាយថា “ការគាំងនេះមិនបានគំរាមកំហែងដល់សុវត្ថិភាពរបស់យន្តហោះឡើយ” ។ លោកបាននិយាយថា វាមិនមែនជារឿងចម្លែកទេដែលយន្តហោះជួបប្រទះនឹងការជាប់គាំងប្រព័ន្ធអេឡិចត្រូនិកនៅជិតតំបន់ Kaliningrad ។

មន្ត្រីលោកខាងលិចនិយាយថា រុស្ស៊ីមានមូលដ្ឋានធ្វើសង្គ្រាមអេឡិចត្រូនិកដ៏ធំដែលមានមូលដ្ឋាននៅតំបន់ Kaliningrad ។

AP

Leave a Reply

Your email address will not be published. Required fields are marked *