Apple រងការផាកពិន័យ ២ ពាន់លានដុល្លារពីសហភាពអឺរ៉ុប ក្រោយមានបន្តឹងពី Spotify
Europe Technology

Apple រងការផាកពិន័យ ២ ពាន់លានដុល្លារពីសហភាពអឺរ៉ុប ក្រោយមានបន្តឹងពី Spotify

ក្រុមហ៊ុន Apple បានរងការពិន័យនៅថ្ងៃច័ន្ទនេះជាមួយនឹងការពិន័យចំនួន ២ ពាន់លានដុល្លារពីសហភាពអឺរ៉ុបជុំវិញការស៊ើបអង្កេតលើការចោទប្រកាន់ថា ក្រុមហ៊ុននេះបានបិទខ្ទប់គូប្រជែងនៃការផ្សាយតន្ត្រីជាច្រើន រួមទាំង Spotify នៅលើវេទិការបស់ខ្លួនពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសបង់ប្រាក់នៅខាងក្រៅ App Store របស់ខ្លួន ។

ការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបត្រូវបានធ្វើឡើងតាមរយៈពាក្យបណ្តឹងនៅឆ្នាំ ២០១៩ ដែលប្ដឹងដោយកម្មវិធីស្ទ្រីមតន្ត្រីស៊ុយអែត Spotify ។ គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា ការបិទខ្ទប់របស់ក្រុមហ៊ុន Apple បង្កើតជាលក្ខខណ្ឌពាណិជ្ជកម្មមិនយុត្តិធម៌ ។

Apple បាននិយាយថា ខ្លួននឹងប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តនេះ។ សេចក្តីសម្រេចនៅតុលាការដែលមានមូលដ្ឋាននៅលុចសំបួ ដែលជាតុលាការកំពូលទីពីររបស់អឺរ៉ុប ទំនងជាត្រូវចំណាយពេលច្រើនឆ្នាំ ។ ហើយរហូតដល់ពេលនោះ Apple នឹងត្រូវបង់ប្រាក់ពិន័យ និងគោរពតាមការបញ្ជារបស់អឺរ៉ុប ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *