ប្រធាន​FIFA បាននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក World Cup នាពេលខាងមុខ
Sport

ប្រធាន​FIFA បាននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក World Cup នាពេលខាងមុខ

ប្រធាន FIFA គឺលោក Gianni Infantino ដែលត្រូវបានជ្រើសរើសជាប្រធាន FIFA លើកទីបី បានបង្ហាញថា គ្រប់ជាតិសាសន៍ទាំងអស់គឺមានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍មួយនេះ ហើយរូបលោកបានបន្ថែមថា ស្ថាប័នរបស់ខ្លួនចង់ជួយបង្រួបបង្រួមពិភពលោក។

លោក Infantino បាននិយាយថា “ FIFA គឺជាអង្គការបាល់ទាត់ពិភពលោក”។ ពួកយើងគឺជាអ្នកបាល់ទាត់ មិនមែនអ្នកនយោបាយឡើយ ហើយពួកយើងចង់ឲ្យមនុស្សរួបរួមគ្នា។

លោកបានបន្តថ្លែងថា “ជាក់ស្តែងខ្ញុំធ្លាប់បានទៅប្រទេស កូរ៉េខាងជើងច្រើនឆ្នាំកន្លងមកហើយ ដើម្បីស្នើថា តើពួកគេបានត្រៀមខ្លួនរួចហើយឬនៅដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត ពានរង្វាន់ពិភពលោកសម្រាប់នារី Women’s World Cup ជាមួយកូរ៉េខាងត្បូង”។ “ជាលទ្ធផលខ្ញុំមិនទទួលបានជោគជ័យនោះទេ ប៉ុន្តែខ្ញុំនឹងទៅ 100 ដងទៀតប្រសិនបើនេះអាចជួយពិភពលោក”។

ប្រភព ៖ Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *