រដ្ឋមន្រ្តីការពារអាម៉េរិកនិយាយថា រុស្ស៊ីមានយោធាដ៏ធំ និងសព្វាវុធដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែពួកគេនឹងមិនអាចឈ្នះសង្រ្គាមនៅអ៊ុយក្រែនបានទេ
Rusia Ukraine USA War

រដ្ឋមន្រ្តីការពារអាម៉េរិកនិយាយថា រុស្ស៊ីមានយោធាដ៏ធំ និងសព្វាវុធដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែពួកគេនឹងមិនអាចឈ្នះសង្រ្គាមនៅអ៊ុយក្រែនបានទេ

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បានសរសើរកងកម្លាំងប្រដាប់អាវុធ និងសព្វាវុធរបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានបន្ថែមថា ទោះជាយ៉ាងណា យោធាបែបនេះ ប្រហែលជាមិនអាចផ្តល់លទ្ធភាពឱ្យទីក្រុងម៉ូស្គូ ទទួលបានជ័យជំនះក្នុងជម្លោះអ៊ុយក្រែននោះទេ ។

លោក Austin បានអះអាងដោយនិយាយនៅឯវេទិកាសន្តិសុខអន្តរជាតិ Halifax ក្នុងប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ថា “អ្នកដឹងទេ រុស្ស៊ីមានយោធាដ៏ធំ និងសព្វាវុធដ៏គួរឱ្យចាប់អារម្មណ៍” ប៉ុន្តែនេះ “មិនបានជួយពួកគេឱ្យឈ្នះនៅក្នុងយុទ្ធនាការនៅក្នុងប្រទេសអ៊ុយក្រែននោះទេ” ។

លោក Austin ក៏បាននិយាយផងដែរថា សហរដ្ឋអាម៉េរិកនឹងឈរក្បែរអ៊ុយក្រែន ដរាបណាជម្លោះនៅតែបន្តដោយទទូចថា លទ្ធផលនឹង “កំណត់ដំណើរនៃសន្តិសុខពិភពលោកក្នុងសតវត្សទី២១ដ៏វ័យក្មេងនេះ”។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *