គ្រោះរញ្ជួយដីថ្មីមួយបានវាយប្រហារប្រទេសទួរគី ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ចួយកាលពីដើមខែកើនលើស ៥០,០០០នាក់
Europe

គ្រោះរញ្ជួយដីថ្មីមួយបានវាយប្រហារប្រទេសទួរគី ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ចួយកាលពីដើមខែកើនលើស ៥០,០០០នាក់

គ្រោះរញ្ជួយដីកម្រិត៥,៥រ៉ិចទ័របានវាយប្រហារភាគកណ្ដាលប្រទេសទួរគីសារជាថ្មី នេះបើតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេបានប្រកាស ។

ខណៈចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅក្នុងប្រទេសទួរគី និងស៊ីរីដែលបានវាយប្រហារកាលពីថ្ងៃទី ៥ ខែកុម្ភៈ បានកើនឡើងលើសពី ៥០,០០០ នាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រទេសទួរគីបានប្រកាសថាមនុស្សជាង ៤៤,០០០ នាក់បានស្លាប់។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគីដោយសារតែការរញ្ជួយដីបានកើនឡើងដល់ ៤៤,២១៨ កាលពីយប់ថ្ងៃសុក្រ។

ជាមួយនឹងចំនួនអ្នកស្លាប់ដែលបានប្រកាសចុងក្រោយបង្អស់របស់ប្រទេសស៊ីរីចំនួន ៥,៩១៤ នាក់ ចំនួនអ្នកស្លាប់រួមគ្នានៅក្នុងប្រទេសទាំងពីរបានកើនឡើងដល់លើសពី ៥០,០០០ នាក់ ។

ប្រភព ៖​ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *