យោធាចិន និងណាតូជួបពិភាក្សាគ្នាស្ដីពីបញ្ហាអ៊ុយក្រែន
China World

យោធាចិន និងណាតូជួបពិភាក្សាគ្នាស្ដីពីបញ្ហាអ៊ុយក្រែន

មន្ត្រីយោធាចិន និងណាតូ បានជួបពិភាក្សាគ្នានៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាគ្នាស្តីពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលជាចំណាត់ការមួយដែលអ្នកវិភាគចិនបានពណ៌នាថាជាសញ្ញាវិជ្ជមាននៃការវិលត្រលប់មកសភាពដើមវិញក្រោយការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ។

កិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍បានធ្វើឡើងមួយថ្ងៃមុនពេលទីក្រុងប៉េកាំងបានចេញផ្សាយផែនការ ១២ ចំណុចរបស់ខ្លួនសម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន និងចំពេលមានការព្រមានដល់ប្រទេសចិនពីអឺរ៉ុប និងសហរដ្ឋអាម៉េរិកមិនឱ្យផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី ។

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសៅរ៍ថា កិច្ចពិភាក្សា ត្រូវបានផ្តោតលើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិ ការផ្លាស់ប្តូរមតិយោបល់លើបញ្ហាភូមិសាស្ត្រនយោបាយ និងសន្តិសុខដែលមានការព្រួយបារម្ភទៅវិញទៅមក និងការបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ។

ណាតូបាននិយាយថា ប្រធានបទដែលបានលើកឡើងក្នុងកិច្ចពិភាក្សាររួមមាន ស្ថានភាពសន្តិសុខពិភពលោក ដោយសង្កត់ធ្ងន់ជាពិសេសលើសង្គ្រាមខុសច្បាប់របស់រុស្ស៊ីនៅអ៊ុយក្រែន សន្តិសុខដែនសមុទ្រគោលគំនិតយុទ្ធសាស្ត្រថ្មីរបស់ណាតូ និងទំនើបកម្មយោធារបស់ចិន ។

គណៈប្រតិភូចិនដឹកនាំដោយឧត្តមសេនីយ Yao Qin អនុប្រធានការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិនៃគណៈកម្មាធិការយោធាមជ្ឈិម ។

មន្ត្រីណាតូរួមមានឧត្តមសេនីយ៍ឯក Janusz Adamczak អគ្គនាយកនៃបុគ្គលិកយោធាអន្តរជាតិណាតូ (IMS) និងឧត្តមសេនីយ៍ឯក Francesco Diella នាយកផ្នែកសន្តិសុខសហប្រតិបត្តិការ IMS ។

លោក Adamczak បានប្រាប់សមភាគីចិនថា ណាតូគឺជាសម្ព័ន្ធមិត្តការពារ ។ លោកបានបន្ថែមថា “គោលគំនិតយុទ្ធសាស្ត្រថ្មីរបស់យើងបញ្ជាក់យ៉ាងច្បាស់ថាមហិច្ឆិតា និងគោលនយោបាយបង្ខិតបង្ខំរបស់ប្រទេសចិនប្រកួតប្រជែងនឹងផលប្រយោជន៍ សន្តិសុខ និងគុណតម្លៃរបស់យើង ប៉ុន្តែយើងនៅតែបើកចំហចំពោះការចូលរួមក្នុងន័យស្ថាបនា រួមទាំងការកសាងតម្លាភាពទៅវិញទៅមក ក្នុងគោលបំណងការពារផលប្រយោជន៍សន្តិសុខរបស់សម្ពន្ធមិត្ត ។

ណាតូបាននិយាយថា កិច្ចចរចាចិន-ណាតូ គឺជាកិច្ចពិភាក្សាលើកទី៧ ចាប់តាំងពីឆ្នាំ ២០១០ ជាបន្តបន្ទាប់ ហើយត្រូវបានរំខាននៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

ប្រភព ៖ South China Morning Post

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *