មេគ្រឿងញៀនថៃម្នាក់ត្រូវចាប់ខ្លួន ទោះបីព្យាយាមវះកាត់កែសម្ផស្សជាច្រើនដងដើម្បីបន្លំអត្តសញ្ញាណក៏ដោយ
Asia

មេគ្រឿងញៀនថៃម្នាក់ត្រូវចាប់ខ្លួន ទោះបីព្យាយាមវះកាត់កែសម្ផស្សជាច្រើនដងដើម្បីបន្លំអត្តសញ្ញាណក៏ដោយ

ស្តេចគ្រឿងញៀនថៃម្នាក់ ដែលធ្វើការវះកាត់កែសម្ផស្សជាច្រើនដង ដើម្បីបន្លំខ្លួនជាបុរសកូរ៉េដ៏សង្ហាត្រូវបានប៉ូលីសចាប់ខ្លួនក្នុងទីក្រុងបាងកក កាលពីថ្ងៃសុក្រ ។

បុរសជនជាតិថៃនេះមានឈ្មោះថា Sarahat Sawangjaeng អាយុ ២៥ ឆ្នាំបានធ្វើការវះកាត់ជាច្រើនដងដើម្បីផ្លាស់ប្តូរមុខរបស់គាត់ហើយប្តូរឈ្មោះរបស់គាត់ទៅជា Jimin Cheong ខណៈពេលដែលគាត់ព្យាយាមគេចពីអ្នកស៊ើបអង្កេត ។

សារព័ត៌មានថៃ Thaiger បាននិយាយថា លោក Sawangjaeng ដែលបាននាំចូលថ្នាំញៀនប្រភេទ MDMA មកកាន់ប្រទេសថៃពីអឺរ៉ុប ត្រូវបានចាប់ខ្លួននៅខុនដូមួយក្នុងសង្កាត់ Bang Na នៃទីក្រុងបាងកក ។

MDMA គឺជាថ្នាំផ្លូវចិត្តដែលត្រូវបានគេស្គាល់ជាទូទៅថា Ecstasy ឬ Molly ។

បន្ទាប់ពីបានរត់គេចខ្លួនតាំងពីខែធ្នូ ឆ្នាំ ២០២៣ ទីបំផុតគាត់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមន្ត្រីប៉ូលីសលាក់កំបាំងម្នាក់ ធ្វើពុតជាចាប់អារម្មណ៍នឹងការងារជាមេគ្រឿងញៀនឱ្យគាត់ ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ប៉ូលីសមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលពួកគេបានឈានទៅដល់ការចាប់ខ្លួនលោក Sawangjaeng ដោយសារតែភាពខុសគ្នានៃមុខមាត់ដើមរបស់គាត់ហើយគាត់បានប្រែក្លាយទៅជាបុរសកូរ៉េដ៏សង្ហា ។

ប៉ូលិសបានដឹងថាគាត់មានរូបរាងយ៉ាងណាព្រោះគាត់ត្រូវបានចាប់ខ្លួនបីដងទៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។ ទោះយ៉ាងណាគេមិនធ្វើអត្ថាធិប្បាយជុំវិញការចាប់ខ្លួនទាំងនេះទេ។

ប្រភព ៖​ The Straits Times

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *