អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមបានគំរាមក្រុមគ្រួសាររបស់កីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ដែលទៅប្រកួត World Cup ជាមួយនឹងការជាប់ពន្ធនាគារ និងការធ្វើទារុណកម្ម ប្រសិនបើកីឡាករទាំងនោះបង្ហាញសកម្មភាពគាំទ្រដល់ក្រុមបាតុករ មុនពេលការប្រកួតរបស់ពួកគេជាមួយនឹងសហរដ្ឋអាម៉េរិកនៅថ្ងៃអង្គារនេះបើយោងតាមរបាយការណ៍ថ្មីមួយ ។
ប្រភពមួយបានប្រាប់ CNN ថាកីឡាករត្រូវបានកោះហៅឱ្យចូលរួមកិច្ចប្រជុំជាមួយសមាជិកនៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ បន្ទាប់ពីពួកគេមិនច្រៀងចម្រៀងជាតិរបស់ប្រទេសក្នុងអំឡុងពេលការប្រកួតបើកឆាករបស់ពួកគេជាមួយនឹងក្រុមអង់គ្លេសកាលពីសប្តាហ៍មុន ។ តាមសេចក្តីរាយការណ៍ កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានព្រមានថា កីឡាករដែលមិនច្រៀងបទភ្លេងជាតិ ឬចូលរួមក្នុងការតវ៉ានយោបាយណាមួយប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ គ្រួសាររបស់ពួកគេនឹងទទួលរងនូវ “អំពើហិង្សា និងការធ្វើទារុណកម្ម” ជាការសងសឹក។
ប្រភពបានប្រាប់ CNN ថា “មានមន្ត្រីសន្តិសុខអ៊ីរ៉ង់មួយចំនួនធំនៅក្នុងប្រទេសកាតា ប្រមូលព័ត៌មាន និងត្រួតពិនិត្យកីឡាករ” ដោយបន្ថែមថា កីឡាករមិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយបរទេសក្នុងអំឡុងពេលប្រកួត World Cup ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នៃក្រុមរបស់អ៊ីរ៉ង់លោក Carlos Quieroz ដែលត្រូវបានគេរាយការណ៍ថាបានជួបដាច់ដោយឡែកជាមួយមន្ត្រីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បាននិយាយថា កីឡាករអាចតវ៉ានៅ World Cup តាមបទប្បញ្ញត្តិរបស់ FIFA ។
ប្រភព ៖
Yahoo News