កាតានិយាយថា កម្មករចំណាកស្រុកពី ៤០០ ទៅ៥០០ នាក់បានស្លាប់ដោយសារគម្រោងកសាងកីឡាដ្ឋានសម្រាប់ World Cup  
Sport

កាតានិយាយថា កម្មករចំណាកស្រុកពី ៤០០ ទៅ៥០០ នាក់បានស្លាប់ដោយសារគម្រោងកសាងកីឡាដ្ឋានសម្រាប់ World Cup  

ប្រធានការប្រកួតបាល់ទាត់ពិភពលោក Qatar លោក Hassan Al Thawadi បានប្រាប់អ្នកសារព័ត៌មានល្បីឈ្មោះលោក Piers Morgan ថា កម្មករចំណាកស្រុកប្រមាណ ៤០០-៥០០ នាក់បានស្លាប់ ដោយសារការងារជាប់ទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោក ។

តួលេខថ្មីនេះហាក់ដូចជាការប៉ាន់ប្រមាណសរុបសម្រាប់អ្នកស្លាប់នៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលភ្ជាប់ទៅនឹងការប្រកួតបាល់ទាត់នេះ ។

លោក Nicholas McGeehan នាយកអង្គការសិទ្ធិមនុស្ស FairSquare បាននិយាយថា វាគឺជាឧទាហរណ៍ចុងក្រោយបង្អស់នៃការខ្វះតម្លាភាពដែលមិនអាចប្រកែកបានរបស់កាតាលើការស្លាប់របស់កម្មករ ។ លោកបាននិយាយថា “យើងត្រូវការទិន្នន័យត្រឹមត្រូវ និងការស៊ើបអង្កេតហ្មត់ចត់ មិនមែនតួលេខមិនច្បាស់លាស់ដែលបានប្រកាសតាមរយៈកិច្ចសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយទេ”។

“Fifa និង Qatar នៅតែមានសំណួរជាច្រើនដែលត្រូវឆ្លើយ យ៉ាងហោចណាស់តើបុរសទាំងនេះស្លាប់នៅឯណា ពេលណា និងដោយរបៀបណា ហើយតើគ្រួសាររបស់ពួកគេបានទទួលសំណងឬទេ”។

ប្រភព ៖

BBC

Leave a Reply

Your email address will not be published. Required fields are marked *