ម្ចាស់ពាន Ballon d’Or ៧សម័យរូបនេះ បានលើកឡើងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២ នៅប្រទេសកាតា នឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ ប៉ុន្តែបន្ទាប់ពីទទួលបានភាពល្បីល្បាញជាសកលនៅមជ្ឈិមបូព៌ា គាត់បានប្តេជ្ញាថានឹងលុបចោលផែនការចូលនិវត្តន៍អន្តរជាតិណាមួយនៅពេលនេះ ។ Messi អាចនឹងសម្រេចចិត្តប្រកួតបន្តទៀតដើម្បីការពារតំណែងជាម្ចាស់រង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់កីឡាបាល់ទាត់ នៅពេលដែលព្រឹត្តិការណ៍កីឡាបាល់ទាត់របស់ FIFA នឹងរៀបចំឡើងសហរដ្ឋអាម៉េរិក ម៉ិកស៊ិក និងកាណាដាក្នុងឆ្នាំ 2026 ដោយមិត្តរួមក្រុមរបស់គាត់គឺ ខ្សែរបម្រើ Mac Allister ចង់ឃើញកីឡាករវ័យ 35 ឆ្នាំរូបនេះតំណាងសម្រាប់ប្រទេសរបស់គាត់នៅក្នុងការប្រកួតធំៗជាច្រើនទៀត ។
ខ្សែរបម្រើរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Mac Allister បាននិយាយអំពីអនាគតរបស់ Messi៖ “យើងមិនចង់ឱ្យគាត់ចាកចេញពីក្រុមជម្រើសជាតិទេ ។ គាត់បាននិយាយថា World Cup 2022 នឹងក្លាយជា World Cup ចុងក្រោយរបស់គាត់ ប៉ុន្តែយើងមិនចង់បានបែបនេះនោះទេ ។ យើងចង់ឱ្យគាត់នៅជាមួយយើង។ ដូច្នេះយើងមើលថាមានអ្វីកើតឡើង ។ គាត់បានផ្ញើសារមកយើងកាលពីម្សិលមិញ ដោយជូនពរយើងឲ្យមានឆ្នាំល្អ ។ គាត់បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះយើង ។ បន្ទាប់ពីការប្រកួត យើងមិនអាចនិយាយច្រើនពេកទេ ព្រោះយើងចង់អបអរ ។ ខ្ញុំគិតថា យើងនៅតែមិនដឹងថាយើងសម្រេចបានអ្វីនោះទេ ប៉ុន្តែក្នុងរយៈពេល ៥ ឬ ១០ ឆ្នាំខាងមុខយើងនឹងធ្វើ»។
ប្រភព ៖ Goal
Translate by VISAL