TikTok បញ្ឈប់បុគ្គលិករាប់រយនាក់នៅក្នុងប្រទេសចិន
Business China

TikTok បញ្ឈប់បុគ្គលិករាប់រយនាក់នៅក្នុងប្រទេសចិន

​ ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok បានបញ្ឈប់បុគ្គលិករាប់រយនាក់នៅទូទាំងនាយកដ្ឋានជាច្រើននៅចុងឆ្នាំ 2022 ដែលជាផ្នែកនៃវិធានការកាត់បន្ថយការចំណាយ នេះបើយោងតាមកាសែត South China Morning Post បានរាយការណ៍កាលពីថ្ងៃអង្គារ។

SCMP បានរាយការណ៍ថាការកាត់បន្ថយការងារត្រូវបានអនុវត្តនៅក្រុមហ៊ុន Douyin ដែលគេស្គាល់នៅក្នុងប្រទេសចិនថា TikTok ​ដែលមានអ្នកប្រើប្រាស់ប្រចាំថ្ងៃប្រហែល 600 លាននាក់ ក៏ដូចជាប្រតិបត្តិការហ្គេម និងអចលនទ្រព្យរបស់ក្រុមហ៊ុនផងដែរ ។

របាយការណ៍បានបន្ថែមថា ការកាត់បន្ថយការងារតំណាងឱ្យការធ្លាក់ចុះភាគហ៊ុនរបស់ក្រុមហ៊ុន ByteDance ។

ByteDance មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

ប្រភព ៖ South China Morning Post

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *