យ៉ាងហោចណាស់មនុស្ស ៣៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្រោយរថភ្លើងពីរបានបុកគ្នានៅប្រទេសក្រិក
Europe

យ៉ាងហោចណាស់មនុស្ស ៣៦នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្រោយរថភ្លើងពីរបានបុកគ្នានៅប្រទេសក្រិក

រថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញបានបុកគ្នាពេញទំហឹង នៅប្រទេសក្រិក កាលពីយប់ថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៣៦នាក់ និងរបួស ៨៥នាក់ ខណៈដែលនេះជាហេតុការណ៍រថភ្លើងធ្លាក់ផ្លូវដ៏សាហាវបំផុតរបស់ប្រទេសនេះ បានធ្វើឲ្យទូរថភ្លើងទាំងអស់ធ្លាក់ពីលើផ្លូវដែក ។

មន្ត្រីពន្លត់អគ្គិភ័យម្នាក់បាននិយាយថា អ្នករបួសចំនួន ៦៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងនោះ ៦ នាក់កំពុងស្ថិតក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ ។

ហេតុការណ៍នេះបានកើតឡើ នៅខាងក្រៅទីក្រុង Larissa កាលពីយប់ថ្ងៃអង្គារ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរពីទីក្រុង Athens ទៅកាន់ទីក្រុង Thessaloniki ភាគខាងជើងបានបុកជាមួយនឹងរថភ្លើងដឹកទំនិញដែលធ្វើដំណើរពីទីក្រុង Thessaloniki ។


អភិបាលតំបន់ Thessaly លោក Konstantinos Agorastos បានប្រាប់ទូរទស្សន៍ SKAI ថា ទូរថភ្លើងចំនួន ៤ ដំបូងនៃរថភ្លើងដឹកអ្នកដំណើរបានធ្លាក់ផ្លូវក្នុងឧបទ្ទវហេតុនេះ ដោយទូរថភ្លើងពីរបានឆេះស្ទើរតែទាំងស្រុង ។ ខណៈរថភ្លើងទាំងពីរបានបុកគ្នានៅលើផ្លូវតែមួយ។

អ្នកដំណើរប្រហែល ២៥០ នាក់ក្នុងចំណោម ៣៥០ នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាពទៅកាន់ទីក្រុង Thessaloniki តាមរយៈឡានក្រុង។

អ្នកនាំពាក្យរដ្ឋាភិបាលក្រិកលោក Giannis Oikonomou បាននិយាយថា “អាទិភាពរបស់យើងឥឡូវនេះគឺការព្យាបាលអ្នករបួស ស្វែងរក និងស្វែងរកអ្នកបាត់ខ្លួននៅក្នុងកំទេចកំទី និងផ្តល់ជំនួយផ្លូវចិត្តដល់សាច់ញាតិរបស់ជនរងគ្រោះ ” ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *