យន្តហោះចម្បាំងចិនចំនួន ១៩ គ្រឿងហោះចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់
China

យន្តហោះចម្បាំងចិនចំនួន ១៩ គ្រឿងហោះចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់

ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៩ គ្រឿងនៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាផ្នែកមួយនៃអ្វីដែលក្រុងតៃប៉ិហៅថាការយាយីជាប្រចាំដោយទីក្រុងប៉េកាំង ។

តៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ចំពោះការបង្កើនសកម្មភាពយោធារបស់ចិននៅជិតកោះនេះ ខណៈដែលទីក្រុងប៉េកាំងព្យាយាមអះអាងទាមទារអធិបតេយ្យភាពរបស់ខ្លួន ។

ប្រទេសចិនបាននិយាយថា សកម្មភាពរបស់ខ្លួននៅក្នុងតំបន់នេះគឺជារឿងត្រឹមត្រូវ ខណៈដែលចិនព្យាយាមការពារបូរណភាពទឹកដីរបស់ខ្លួន និងដើម្បីព្រមានសហរដ្ឋអាម៉េរិកប្រឆាំងនឹងការឃុបឃិតជាមួយកងកម្លាំងឯករាជ្យតៃវ៉ាន់ ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំង J-10 ចំនួន១៩ គ្រឿងបានហោះហើរចូលទៅក្នុងជ្រុងភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ ឬ ADIZ នេះបើយោងតាមផែនទីដែលក្រសួងការពារជាតិតៃវ៉ាន់បានចេញផ្សាយ។

ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា កងកម្លាំងរបស់តៃវ៉ាន់បានតាមដានស្ថានការណ៍ រួមទាំងការបញ្ជូនយន្តហោះទ័ពអាកាសរបស់ខ្លួន ដើម្បីឆ្លើយតបរបស់ខ្លួនចំពោះការលុកលុយរបស់ចិននេះ ។

ទោះជាយ៉ាងណាក៏ដោយ យន្តហោះនេះមិនបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ទេ ។

គ្មានការបាញ់ប្រហារណាមួយត្រូវបានបាញ់ឡើយ ហើយយន្តហោះរបស់ចិនបានហោះហើរនៅក្នុងតំបន់ ADIZ របស់តៃវ៉ាន់ តែមិនមែននៅក្នុងលំហអាកាសរបស់តៃវ៉ាន់នោះទេ ។

ADIZ គឺជាតំបន់ដ៏ធំ​ទូលាយមួយដែលតៃវ៉ាន់ត្រួតពិនិត្យ និងល្បាតដែលធ្វើសកម្មភាពដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *