ក្រុមហ៊ុន Samsung កំពុងគិតគូបើកផ្លូវឲ្យឧបករណ៍ VR របស់ខ្លួន ​ចូលរួមប្រជែងនឹង Meta, Microsoft និង Apple
Technology

ក្រុមហ៊ុន Samsung កំពុងគិតគូបើកផ្លូវឲ្យឧបករណ៍ VR របស់ខ្លួន ​ចូលរួមប្រជែងនឹង Meta, Microsoft និង Apple

នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន Samsung បាននិយាយថា ក្រុមហ៊ុន Samsung កំពុងគិតគូបង្កើតផែនការសម្រាប់ឧបករណ៍ Virtual Reality របស់ពួកគេឲ្យទៅជាឧបករណ៍ដែលសំខាន់មួយដូចដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនថា វានឹងជាឧបករណ៍ដ៏សំខាន់មួយដែលនឹងកែប្រែពិភពលោកដូចនឹងទូរស័ព្ទដែរនាពេលអនាគត។

ក្រុមហ៊ុន Samsung នឹងត្រូវប្រជែងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Meta, Microsoft និង Apple ។ ចំពោះក្រុមហ៊ុន Meta ពួកគេមាននូវផែនការសម្រាប់ឧបករណ៍ VR រួចទៅហើយដោយពួកគេកំពុងតែធ្វើការបង្កើតពិភពសម្រាប់ឧបករណ៍ VR ដែលមានឈ្មោះថា Metaverse ជាមួយនឹងឧបករណ៍ VR របស់ពួកគេដែលឈ្មោះថា Meta Quest Pro ។ ទន្ទឹមនឹងនេះក្រុមហ៊ុន Microsoft មានឧបករណ៍ VR របស់ខ្លួនរួមទៅហើយដែលមានឈ្មោះថា HoloLens និងក្រុមហ៊ុន Apple ក៏កំពុងត្រៀមបញ្ចេញឧបករណ៍ VR នៅនិទាឃរដូវក្នុងឆ្នាំនេះ។

ប្រភព ៖ CNBC

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *