Neymar បង្ហើបពីគម្រោងចូលនិវត្តន៍របស់ខ្លួនពីក្រុមជម្រើសជាតិប្រេស៊ីល ខណៈគ្រូបង្វឹកប្រេស៊ីល Tite ប្រកាសចុះចេញពីតំណែង
Sport

Neymar បង្ហើបពីគម្រោងចូលនិវត្តន៍របស់ខ្លួនពីក្រុមជម្រើសជាតិប្រេស៊ីល ខណៈគ្រូបង្វឹកប្រេស៊ីល Tite ប្រកាសចុះចេញពីតំណែង

Neymar បាននិយាយថាគាត់មិនអាចធានា 100% ថា គាត់នឹងបន្តលេងឱ្យប្រេស៊ីលទៀតទេ បន្ទាប់ពីការធ្លាក់ចេញពី World Cup របស់ក្រុមនេះពីវគ្គ៨ក្រុមចុងក្រោយ ខណៈដែលគ្រូបង្វឹក Tite បានបញ្ជាក់ថាគាត់នឹងចុះចេញពីតំណែង ។

ក្រុមដែលគេមានក្ដីសង្ឃឹមថានឹងជាក្រុមដែលអាចឈ្នះពានរង្វាន់ FIFA World Cup បានធ្លាក់ចេញពីវគ្គ៨ក្រុមចុងក្រោយសម្រាប់ការប្រកួត World Cup ជាលើកទី២ ដោយចាញ់ក្រុមជើងឯកrgឆ្នាំ២០១៨ ក្រូអាត ។

លោក Tite អាយុ 61 ឆ្នាំនិយាយថាគាត់ “ទៅដោយសន្តិភាព” បន្ទាប់ពីប្រាំមួយឆ្នាំជាអ្នកគ្រប់គ្រងប្រេស៊ីល។

Neymar ដែលបានបង្ហាញខ្លួនជាលើកដំបូងជាអន្តរជាតិក្នុងវ័យ១៨ឆ្នាំបាននិយាយថា៖ «ខ្ញុំមិនបិទទ្វាររបស់ខ្ញុំក្នុងក្រុមជម្រើសជាតិទេ ប៉ុន្តែខ្ញុំក៏មិនធានា 100% ថាខ្ញុំនឹងវិលត្រឡប់មកវិញដែរ ។ “ខ្ញុំត្រូវគិតបន្ថែមបន្តិចអំពីរឿងនេះ អំពីអ្វីដែលជារឿងត្រឹមត្រូវសម្រាប់ខ្ញុំ និងសម្រាប់ក្រុមជម្រើសជាតិ”។

ប្រភព ៖

BBC

Leave a Reply

Your email address will not be published. Required fields are marked *