ក្បួនដង្ហែរមួយដែលធ្វើឡើងដើម្បីអបអរសាទរការក្លាយជាម្ចាស់ជើងឯករបស់អាហ្សង់ទីនត្រូវបានកើតឡើងភ្លាមៗនៅថ្ងៃអង្គារនៅខណៈពេលដែលមនុស្សរាប់លាននាក់បានដើរអបអរសាទរនៅពេលវិថី ផ្លូវហាយវ៉េនិងបានឆ្លងកាត់ពីផ្លូវមួយទៅផ្លូវមួយដោយភាពចលាចលដើម្បីទៅមើលក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីនដែលបានឈ្នះពានរង្ចាន់បាល់ទាត់ពិភពលោក នៅក្នុងការប្រកួតដ៏អស្ចារ្យមួយនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។
អ្នកគាំទ្រជាច្រើនបានជះទឹក បក់ទង់ជាតិដោយបានដង្ហែពេញទីក្រុងដែលកីឡាករបានជិះលើឡានក្រុងបើកដំបូលដែលកំពុងដឹកពួកគេទៅ Buenos Aires និងឧទ្ធម្ភាគចក្រសម្រាប់ការហោះហើរជុំវិញរាជធានីដែលរដ្ឋាភិបាលរៀបចំសម្រាប់ក្បួនដង្ហែផ្លូវអាកាស។
ជើងឯកពិភពលោកនេះបានហោះហើរជុំផ្លូវទាំងក្នុងទីក្រុងដោយឧទ្ធម្ភាគចក្រពីព្រោះវាមិនអាចធ្វើដំណើរផ្ទាល់ដីបានដោយការផ្ទុះឡើងនូវសេចក្តីសោមនស្សរបស់ប្រជាជនប្រទេសនេះ។ បន្ទាប់ពីការហោះហើរទៅកន្លែងសំខាន់ៗនៃ Buenos Aires ដែលអ្នកគាំទ្របានជួបជុំរួចមក ឧទ្ធម្ភាគចក្របានត្រលប់ទៅកាន់ទីស្នាក់ការកណ្តាលនៃសហព័ន្ធបាល់ទាត់អាហ្សង់ទីនវិញ។ ដោយអ្នកគាំទ្រមួយចំនួននៅតែបន្តការអបអរសាទរនៅលើវិថី នៅខណៈពេលដែលអ្នកគាំទ្រផ្សេងទៀតមិនសប្បាយចិត្ត ដោយទទូចថាពួកគេមិនអាចផ្តល់ការគោរពទីកាន់ក្រុមដោយដែលមកយកមកផ្ទះវិញនូវពានរង្វាន់បាល់ទាត់ដំបូងតាំងពីឆ្នាំ ១៩៨៦។
ប្រភព៖ Taiwannews
Translated by Chanratanak Ly