ប្រធានាធិបតីអ៊ុយក្រែននិយាយថា ការទទួលបានយន្តហោះចម្បាំង F-16 ធ្វើឱ្យគាត់មានទំនុកចិត្តថារុស្ស៊ីនឹងចាញ់សង្គ្រាម
Editorial

ប្រធានាធិបតីអ៊ុយក្រែននិយាយថា ការទទួលបានយន្តហោះចម្បាំង F-16 ធ្វើឱ្យគាត់មានទំនុកចិត្តថារុស្ស៊ីនឹងចាញ់សង្គ្រាម

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្លែងទៅកាន់ហ្វូងមនុស្សក្នុងប្រទេសដាណឺម៉ាកកាលពីថ្ងៃចន្ទថា ការសន្យាផ្តល់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាម៉េរិកបានធ្វើឱ្យគាត់មានទំនុកចិត្តថា អ៊ុយក្រែនអាចបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី ។ ខណៈប្រទេសដាណឺម៉ាក និងហូឡង់កាលពីថ្ងៃអាទិត្យបានប្រកាសថាពួកគេនឹងផ្គត់ផ្គង់យន្តហោះ F-16 ដំបូងដល់ប្រទេសអ៊ុយក្រែន ដោយចំនួនប្រាំមួយគ្រឿងដំបូងនឹងត្រូវដឹកជញ្ជូននៅឆ្នាំថ្មីនេះ ។ ​

លោក ហ្សេលេនស្គី បាន​ប្រាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សភា​ប្រទេស​ដាណឺម៉ាក​ដើម្បី​ស្តាប់​សុន្ទរកថា​របស់​លោក​ថា៖ ថ្ងៃនេះ​យើង​មាន​ទំនុក​ចិត្ត​ថា ​រុស្ស៊ី​នឹង​ចាញ់​សង្គ្រាម​នេះ ។

រុស្ស៊ី​បាន​ព្រមាន​មុន​នេះ​ថា ការ​ផ្គត់ផ្គង់​យន្តហោះ​ទៅ​ឲ្យ​អ៊ុយក្រែន​នឹង​ធ្វើ​ឲ្យ​សង្រ្គាម​​ដែល​អូសបន្លាយ​អស់​រយៈពេល​ជិត ១៨ ខែកាន់តែ​តានតឹង។ កងកម្លាំងរុស្ស៊ីកំពុងកាន់កាប់ស្ទើរតែមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន ហើយទីក្រុងគៀវ កំពុងប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងការរុញច្រានពួកគេចេញពីទឹកដីរបស់ខ្លួន។​

​ប្រទេសដាណឺម៉ាកនឹងបញ្ជូនយន្តហោះសរុបចំនួន ១៩ គ្រឿងទៅឲ្យអ៊ុយក្រែន ខណៈប្រទេសហូឡង់មានយន្តហោះ F-16 ចំនួន ៤២ គ្រឿង​ ប៉ុន្តែមិនទាន់សម្រេចចិត្តថាតើយន្តហោះទាំងអស់នឹងត្រូវបានបរិច្ចាគដែរឬអត់នោះទេ ។ អានបន្ត

Reuters

Leave a Reply

Your email address will not be published. Required fields are marked *