យានអវកាសឥណ្ឌាត្រៀមចុះចតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ ខណៈយានអវកាសរុស្ស៊ីធ្លាក់បុកផ្ទៃព្រះចន្ទខ្ទិច
Technology World

យានអវកាសឥណ្ឌាត្រៀមចុះចតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ ខណៈយានអវកាសរុស្ស៊ីធ្លាក់បុកផ្ទៃព្រះចន្ទខ្ទិច

ទីភ្នាក់ងារអវកាសឥណ្ឌានៅថ្ងៃចន្ទនេះបានចេញផ្សាយរូបភាពដែលយានអវកាសរបស់ខ្លួនបានហោះនៅពីព្រះចន្ទ ខណៈដែលប្រទេសនេះកំពុងឆ្ពោះទៅរកការប៉ុនប៉ងចុះចតនៅលើប៉ូលខាងត្បូងព្រះចន្ទ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបរាជ័យនៃការចុះចតរបស់រុស្ស៊ី ។

យានអវកាស Chandrayaan-3 របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននឹងកំពុងប្រណាំងជាមួយរុស្សី ដើម្បីក្លាយជាអ្នកដំបូងគេដែលបានចុះចតនៅលើប៉ូលខាងត្បូងរបស់ព្រះចន្ទ នៅក្នុងរណ្ដៅមួយដែលគេគិតថាមានទឹកកក ដែលអាចទ្រទ្រង់ការតាំងទីលំនៅរបស់មនុស្សនៅឋានព្រះច័ន្ទនាពេលអនាគត ។ ខណៈដែលព័ត៌មាននៃការបរាជ័យនៃបេសកកម្ម Luna-25 របស់រុស្ស៊ីបានលេចឡើងកាលពីថ្ងៃអាទិត្យ ISRO បាននិយាយថា យាន Chandrayaan-3 កំពុងធ្វើដំណើរទៅចុះចតនៅថ្ងៃទី២៣ ខែសីហា។

បេសកកម្ម – Chandrayaan មានន័យថា “យានឋានព្រះចន្ទ” ជាភាសាហិណ្ឌូ និងសំស្រ្កឹត គឺជាការប៉ុនប៉ងលើកទីពីររបស់ប្រទេសឥណ្ឌាដើម្បីចុះចតនៅលើប៉ូលខាងត្បូងនៃព្រះច័ន្ទ ។ នៅឆ្នាំ ២០១៩បេសកកម្ម Chandrayaan-2 របស់ ISRO បានដាក់ពង្រាយគន្លងគោចរដោយជោគជ័យ ប៉ុន្តែយានចុះចតរបស់ខ្លួនបានធ្លាក់បុកនឹកផ្ទៃព្រះចន្ទ ។

ដីរដិបរដុបធ្វើឱ្យការចុះចតនៅប៉ូលខាងត្បូងពិតជាបង្កការពិបាកដល់ការចុះចត ប៉ុន្តែការចុះចតជាលើកដំបូងនឹងក្លាយជាប្រវត្តិសាស្ត្រ ។ ទឹកកកក្នុងតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទអាចផ្គត់ផ្គង់ឥន្ធនៈ អុកស៊ីហ្សែន និងទឹកផឹកសម្រាប់បេសកកម្មនាពេលអនាគត ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *