អង្គការ NASA បានបង្ហាញឈុតថ្មីសម្រាប់អវកាសយានិកពាក់នៅពេលពួកគេទៅឋានព្រះច័ន្ទ
Editorial World

អង្គការ NASA បានបង្ហាញឈុតថ្មីសម្រាប់អវកាសយានិកពាក់នៅពេលពួកគេទៅឋានព្រះច័ន្ទ

NASA បានបង្ហាញឈុតអវកាសថ្មីដែលអវកាសយានិកនឹងពាក់នៅពេលពួកគេចេញទៅរុករកលើឋានព្រះច័ន្ទក្រោមកម្មវិធី Artemis ។ ឈុតថ្មិដែលបង្កើតឡើងដោយ ក្រុមហ៊ុន Axiom Space នេះត្រូវបានរចនាឡើងដើម្បីសម្រួលដល់បញ្ហាដូចជាសីតុណ្ហភាពត្រជាក់លើប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជំនួយដល់ការធ្វើចលនារបស់អវកាសយានិកនៅលើផ្ទៃព្រះច័ន្ទ និងអភិវឌ្ឍន័ផ្នែកសុវត្ថិភាពជាដើម។ ។

ឈុតថ្មីនេះបង្កើតឡើងសម្រាប់បេសកកម្មទៅឋានព្រះច័ន្ទ Artemis III ដែលនឹងស្ត្រី និងមនុស្សស្បែកពណ៌ដំបូងគេដើរលើឋានព្រះច័ន្ទ។ ភាពខុសគ្នាសំខាន់រវាងឈុតអាវកាសចាស់ និងឈុតអាវកាសថ្មីនេះគឺ មួកសុវត្ថិភាពថ្មីនេះមានលក្ខណៈពិសេសដូចជាមានពន្លឺភ្លើងនៅលើកញ្ចក់មួកសុវត្ថិភាពដើម្បីជួយឲ្យមើលឃើញប្រសើរជាងមុន និងកាមេរ៉ាវីដេអូកម្រិត HD នៅចំហៀងដែលអវកាសយានិកនឹងអាចផ្សាយបន្តផ្ទាល់មកកាន់ផែនដីវិញបាន។ ស្បែកជើងអាចឲ្យអវកាសយានិកធ្វើការក្នុងស្ថានភាពត្រជាក់របស់ឋានព្រះច័ន្ទ។ ភាពខុសគ្នាសំខាន់មួយទៀតគឺ អាវកាសយានិកអាចចូលពាក់ឈុតនេះពីខាងក្រោយបាន ដែលវាខុសពីឈុតចាស់ដែលតម្រូវឲ្យពួកគេចូលពាក់ផ្នែកខាងលើ។

ប្រភព ៖​ The Verge

By POV PECH

Leave a Reply

Your email address will not be published. Required fields are marked *