តុលាការហុងកុងបញ្ជាឱ្យក្រុមហ៊ុនអចលនទ្រព្យចិនEvergrande លក់ទ្រព្យសម្បត្តិក្រុមហ៊ុន ដើម្បីសងបំណុលចំនួន 300 ពាន់លានដុល្លារ
Editorial

តុលាការហុងកុងបញ្ជាឱ្យក្រុមហ៊ុនអចលនទ្រព្យចិនEvergrande លក់ទ្រព្យសម្បត្តិក្រុមហ៊ុន ដើម្បីសងបំណុលចំនួន 300 ពាន់លានដុល្លារ

តុលាការហុងកុងបានបញ្ជាឱ្យក្រុមហ៊ុន​ Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលគេច្រើនបំផុតលើពិភពលោក ឱ្យលក់ទ្រព្យដើម្បីសងបំណុល បន្ទាប់ពីក្រុមហ៊ុនបរាជ័យក្នុងការរៀបចំរចនាសម្ពន្ធសងបំណុលឡើងវិញចំនួន 300 ពាន់លានដុល្លារដែលជំពាក់ធនាគារ និងម្ចាស់ប័ណ្ណបំណុល ដែលបង្កឱ្យមានការភ័យខ្លាចអំពីការកើនឡើងនៃបន្ទុកបំណុលរបស់ប្រទេសចិន ។

 

ចៅក្រមតុលាការហុងកុងលោកស្រី Linda Chan បាននិយាយកាលពីថ្ងៃច័ន្ទថា វាជាការសមរម្យសម្រាប់តុលាការក្នុងការបញ្ជាឱ្យក្រុមហ៊ុន Evergrande បញ្ឈប់អាជីវកម្មរបស់ខ្លួន ដោយសារតែ “ការខ្វះខាតនៃការរីកចម្រើននៅក្នុងផ្នែកនៃក្រុមហ៊ុនដែលដាក់សំណើររៀបចំរចនាសម្ព័ន្ធឡើងវិញក៏ដូចជាការមិនអាចសងបំណុល​របស់ Evergrande ។

 

China Evergrande Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ចិនដ៏ធំបំផុតមួយដែលបានជួបបញ្ហាបំណុលចាប់តាំងពីឆ្នាំ ២០២០ ។ ​ភាគហ៊ុន Evergrande នៅផ្សារហ៊ុនហុងកុងត្រូវបានបិទបន្ទាប់ពីភាគហ៊ុនធ្លាក់ចុះ ២១% ​។

 

នាយកប្រតិបត្តិក្រុមហ៊ុន Evergrande លោក Siu Shawn បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា ក្រុមហ៊ុននឹងធានាថា គម្រោងសាងសង់ផ្ទះនឹងនៅតែត្រូវបានបន្ត ទោះបីជាមានការបញ្ជាពីតុលាការក៏ដោយ។ ​

AP

Leave a Reply

Your email address will not be published. Required fields are marked *