ប៉ូលិសក្នុងទីក្រុងប៉ារីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិម៉ារ៉ុកដែលកំពុងធ្វើការអបអរការយកឈ្នះរបស់ម៉ារ៉ុកលើក្រុមព័រទុយហ្គាល់ កាលពីថ្ងៃមិ្សលមិញ
Sport

ប៉ូលិសក្នុងទីក្រុងប៉ារីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅក្រុមអ្នកគាំទ្រក្រុមជម្រើសជាតិម៉ារ៉ុកដែលកំពុងធ្វើការអបអរការយកឈ្នះរបស់ម៉ារ៉ុកលើក្រុមព័រទុយហ្គាល់ កាលពីថ្ងៃមិ្សលមិញ

ក្រុមប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកផ្សែងទៅលើក្រុមអ្នកគាំទ្រម៉ារ៉ុកនៅទីក្រុងប្រទេសបារាំង ដែលបានអបអរសាទរក្រុមរបស់ពួកគេបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍ Fifa Worl Cup

ក្រុមប្រទេសម៉ារ៉ុកបានយកឈ្នះលើក្រុមប្រទេសព័រទុយហ្កាល់ក្នុងលទ្ធផល១ទល់និង០ នៅក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយកាលពីថ្ងៃសៅរ៍ ហើយបានក្លាយជាប្រទេសក្នុងទ្វីបអាហ្វ្រិកដំបូងដែលបានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។

ក្រោយការឈ្នះរបស់ម៉ារ៉ុក អ្នកគាំទ្រនៃក្រុមជម្រើសជាតិនេះបានធ្វើតាមទម្លាប់របស់ខ្លួននៅលើដងផ្លូវក្រុងប៉ារីស ដោយ​បន្លឺសម្លេងស៊ីផ្លេរថយន្តត្រូវបានឮពាសពេញប្រទេស ។ នៅលើវិថី Champ-Elysees ក្រុមអ្នកគាំទ្របានស្រែកនូវពាក្យស្លោក ហើយប៉ូលិសមួយចំនួនត្រូវបានដាក់ពង្រាយជាមួយនឹងរថយន្តបាញ់ទឹក។

នៅយប់ថ្ងៃសៅរ៍ប៉ូលិសបានបំបែកក្រុមអ្នកគាំទ្រដែលបានមកប្រជុំគ្នានៅក្នុងវិថី  Champ-Elysees ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងទៅលើពួកគេ និងមួយចំនួនត្រូវបានចាប់ខ្លួន ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃពុធនេះ ដោយម៉ារ៉ុកប៉ះជាមួយនឹងប្រទេសបារាំង ដែលបានទម្លាក់អង់គ្លេសក្នុងលទ្ធផល ២ទល់និង១កាលពីល្ងាចថ្ងៃសៅរិ៍ហើយក្លាយជាក្រុមចុងក្រោយដែលឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *