ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​ចាក់ផ្សាយ​ការ​ប្រកួត​បាល់​ទាត់របស់​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​​ ​តែជាការប្រកួតដែលកូរ៉េខាងត្បូងចាញ់​ប្រេស៊ីល ៤-១
Sport

ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​ចាក់ផ្សាយ​ការ​ប្រកួត​បាល់​ទាត់របស់​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​​ ​តែជាការប្រកួតដែលកូរ៉េខាងត្បូងចាញ់​ប្រេស៊ីល ៤-១

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ KCTV​ បានផ្សាយយុទ្ធនាការ World Cup របស់កូរ៉េខាងត្បូងក្នុងសប្តាហ៍នេះជាលើកដំបូង ។

ទស្សនិកជនក្នុងស្រុកអាចទស្សនាការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៅថ្ងៃពុធ ពីរថ្ងៃបន្ទាប់ពីវាបានកើតឡើងនៅកីឡដ្ឋាន 974 ក្នុងទីក្រុង Doha ជាកន្លែងដែលប្រេស៊ីលបានផ្តួលក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងលទ្ធផល 4-1 ។ កម្មវិធីនេះថែមទាំងដាក់ឈ្មោះកីឡាករកូរ៉េខាងត្បូងនៅពេលចាប់ផ្តើមការប្រកួត ដែលជារឿងមិនធម្មតាដែលប្រទេសនេះមានទំនោរមិនបង្ហាញកីឡាណាមួយដែលកីឡាករសញ្ជាតិកូរ៉េខាងត្បូងកំពុងលេង ។

ប៉ុស្តិ៍នេះមាននិន្នាការផ្សាយព្រឹត្តិការណ៍កីឡាអន្តរជាតិ ដែលជាឱកាសដ៏កម្រសម្រាប់ពលរដ្ឋដែលអាចមើលអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក ។​

ប្រភព ៖

Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *