គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអាម៉េរិកបានសុំទោស បន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងទង់ជាតិអ៊ីរ៉ង់ដែលត្រូវបានសហព័ន្ធបាល់ទាត់សហរដ្ឋអាម៉េរិក​ដកនិមិត្តសញ្ញាព្រះអាឡស់ចេញពីទង់ជាតិ
Sport

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអាម៉េរិកបានសុំទោស បន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងទង់ជាតិអ៊ីរ៉ង់ដែលត្រូវបានសហព័ន្ធបាល់ទាត់សហរដ្ឋអាម៉េរិក​ដកនិមិត្តសញ្ញាព្រះអាឡស់ចេញពីទង់ជាតិ

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអាម៉េរិក លោក Gregg Berhalter បានសុំទោសបន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងទង់ជាតិអ៊ីរ៉ង់ដែលត្រូវបានសហព័ន្ធបាល់ទាត់សហរដ្ឋអាម៉េរិកដកនិមិត្តសញ្ញាព្រះអាឡស់ចេញពីទង់ជាតិ ខណៈក្រុមទាំង២នឹងត្រូវតទល់ដណ្ដើមកៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៅវេលាម៉ោង២យប់នេះ ។

អ៊ីរ៉ង់បានខឹងសម្បារខ្លាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីគណនីផ្លូវការរបស់ក្រុមជម្រើសជាតិបុរសអាម៉េរិក (USMNT) បង្ហាញពីតារាងចំណាត់ថ្នាក់នៃការប្រកួត World Cup ពូល B និងទង់ជាតិរបស់ប្រទេសរៀងៗខ្លួន ប៉ុន្តែដោយទង់ជាតិអ៊ីរ៉ង់បានបាត់និមិត្តសញ្ញាកណ្តាលនៃសាសនាអ៊ីស្លាម។

មន្ត្រីបាល់ទាត់អាម៉េរិក បានប្រាប់សារព័ត៌មានជាបន្តបន្ទាប់ថា កាយវិការនេះគឺជាការបង្ហាញការគាំទ្រចំពោះការតវ៉ាដែលបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការស្លាប់របស់កញ្ញា Mahsa Amini អាយុ 22 ឆ្នាំនៅក្នុងការឃុំឃាំងរបស់ប៉ូលីស ។

ទីប្រឹក្សាច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់បានឆ្លើយតបដោយប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិ Tasnim ថា ខ្លួននឹងប្តឹងទៅ FIFA ដោយប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា សហរដ្ឋអាម៉េរិកអាចនឹងត្រូវពិន័យដោយការហាមប្រាមការប្រកួតចំនួន 10 ប្រកួត ។

ប្រភព ៖

RT

Leave a Reply

Your email address will not be published. Required fields are marked *