ក្មេងអាយុ ១២ឆ្នាំម្នាក់បានបើកការបាញ់ប្រហារទៅលើកុមារអាយុ ១២ ឆ្នាំបីនាក់ទៀតបណ្ដាលឲ្យរងរបួសនៅឯសាលារៀនមួយក្នុងប្រទេសហ្វាំងឡង់នៅថ្ងៃអង្គារទី ២ ខែមេសា ហើយជនសង្ស័យដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណទាល់តែសោះត្រូវបានចាប់ខ្លួនដោយសន្តិវិធី ។
ប៉ូលិសនៃប្រទេសហ្វាំងឡង់បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហើយការចាប់ខ្លួនជនសង្ស័យបានកើតឡើងដោយសន្តិវិធី ហើយទាំងជនសង្ស័យ និងអាវុធ ត្រូវបានសមត្ថកិច្ចកំពុងឃុំខ្លួន ។ មិនមានព័ត៌មានលម្អិតអំពីអត្តសញ្ញាណកុមារ ឬស្ថានភាពរបស់ជនរងគ្រោះត្រូវបានគេចេញផ្សាយភ្លាមៗនោះទេ ។
ការបាញ់ប្រហារនេះបានកើតឡើងនៅសាលា Viertola ក្នុងទីក្រុង Vantaa ជាយរដ្ឋធានី Helsinki ដែលមានសិស្សប្រហែល ៨០០ នាក់ ចាប់ពីថ្នាក់ទី ១ ដល់ទី ៩ និងបុគ្គលិកចំនួន ៩០ នាក់ នេះបើយោងតាមសាលាក្រុងក្នុងតំបន់ ។
Reuters