អ៊ីស្រាអែលសម្លាប់បុគ្គលិក៧នាក់ដែលធ្វើការឱ្យអង្គការមនុស្សធម៌អាម៉េរិក និងកំពុងធ្វើប្រតិបត្តិការផ្តល់ជំនួយនៅតំបន់​ហ្គាហ្សា
USA War

អ៊ីស្រាអែលសម្លាប់បុគ្គលិក៧នាក់ដែលធ្វើការឱ្យអង្គការមនុស្សធម៌អាម៉េរិក និងកំពុងធ្វើប្រតិបត្តិការផ្តល់ជំនួយនៅតំបន់​ហ្គាហ្សា

មនុស្ស 7 នាក់ដែលធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលពិភពលោក World Central Kitchen (WCK) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីបនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ។

អង្គការក្រៅរដ្ឋាភិបាលនេះបាននឹងកំពុងផ្គត់ផ្គង់ជំនួយស្បៀងអាហារនៅក្នុងតំបន់ Gaza ដែលអង្គការសហប្រជាជាតិបានព្រមានថាកំពុងស្ថិតក្នុងភាពអត់ឃ្លាន។ WCK បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកដែលរាប់បញ្ចូលទាំងជនជាតិប៉ាឡេស្ទីន និងពលរដ្ឋពីរនាក់នៃសហរដ្ឋអាម៉េរិក និងកាណាដា កំពុងធ្វើដំណើរក្នុងរថពាសដែកចំនួនពីរដែលមានស្លាកសញ្ញា WCK និងរថយន្តមួយទៀត។ WCK បាននិយាយថា ទោះបីជាមានការសម្របសម្រួលចលនាជាមួយកងកម្លាំងការពារអ៊ីស្រាអែលក៏ដោយ ក្បួនរថយន្តនេះត្រូវបានវាយប្រហារ ខណៈដែលវាកំពុងចាកចេញពីឃ្លាំង Deir al-Balah របស់ខ្លួន បន្ទាប់ពីបានផ្ទុកជំនួយស្បៀងអាហារមនុស្សធម៌ជាង 100 តោនដែលនាំយកទៅកាន់តំបន់ហ្គាហ្សាតាមសមុទ្រ។

លោក Erin Gore នាយកប្រតិបត្តិនៃ World Central Kitchen បាននិយាយថា “នេះមិនត្រឹមតែជាការវាយប្រហារប្រឆាំងនឹង WCK ប៉ុណ្ណោះទេ វាគឺជាការវាយប្រហារលើអង្គការមនុស្សធម៌ ដែលបង្ហាញឱ្យឃើញនៅក្នុងស្ថានភាពដ៏អាក្រក់បំផុត ដែលអាហារត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាម” ។

ចំណែកយោធាអ៊ីស្រាអែលបានត្រឹមផ្តល់ការរំលែកទុក្ខដល់ស្ថាបនិក World Central Kitchen (WCK) ចំពោះ “ការស្លាប់ដ៏សោកនាដកម្ម” របស់បុគ្គលិករបស់ខ្លួននៅហ្គាហ្សា ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *