កុបកម្មបានផ្ទុះឡើងនៅក្នុងប្រទេសបែលហ្ស៊ិក បន្ទាប់ពីក្រុមជម្រើសជាតិម៉ារ៉ុកបានយកឈ្នះ 2-0 លើក្រុមជម្រើសជាតិបែលហ្សិកក្នុងការប្រកួតបាល់ទាត់ពិភពលោក
Sport

កុបកម្មបានផ្ទុះឡើងនៅក្នុងប្រទេសបែលហ្ស៊ិក បន្ទាប់ពីក្រុមជម្រើសជាតិម៉ារ៉ុកបានយកឈ្នះ 2-0 លើក្រុមជម្រើសជាតិបែលហ្សិកក្នុងការប្រកួតបាល់ទាត់ពិភពលោក

កុបកម្មបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសបែលហ្ស៊ិក និងហូឡង់ បន្ទាប់ពីក្រុមជម្រើសជាតិម៉ារ៉ុកបានយកឈ្នះ 2-0 លើក្រុមជម្រើសជាតិបែលហ្សិកក្នុងការប្រកួតបាល់ទាត់ពិភពលោកកាលពីថ្ងៃអាទិត្យ ។

ប៉ូលិសបានឃាត់ខ្លួនមនុស្សរាប់សិបនាក់ ដោយពួកគេបានប្រើប្រាស់កាណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្សនៅទីក្រុងព្រុចសែល និងប្រាំបីនាក់ទៀតនៅក្នុងទីក្រុង Antwerp ។ មន្ត្រីប៉ូលិសពីរនាក់បានរងរបួសនៅក្នុងទីក្រុងកំពង់ផែ Rotterdam ប្រទេសហូឡង់ ។

កុបកររាប់សិបនាក់បានដុតរថយន្ត ដុតម៉ូតូអគ្គិសនី ។ អភិបាលក្រុងព្រុចសែល លោក Philippe Close បានជំរុញឱ្យប្រជាជននៅឆ្ងាយពីកណ្តាលទីក្រុង ហើយបាននិយាយថា អាជ្ញាធរកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ។ សូម្បីតែផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងក៏ត្រូវរំខានដោយក្រុមកុបករដែរ ។ លោកបាននិយាយថា “អ្នកទាំងនោះមិនមែនជាអ្នកគាំទ្រទេ ពួកគេជាអ្នកធ្វើកុបករ ។

ប៉ូលិសនៃប្រទេសហូឡង់ដែលនៅជិតខាងគ្នានោះបាននិយាយថា អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងកំពង់ផែ Rotterdam ដោយក្រុមមន្ត្រីបង្រ្កាបកុបកម្មបានព្យាយាមបំបែកក្រុមអ្នកគាំទ្របាល់ទាត់ចំនួន 500 នាក់ ដែលបានបាញ់ប៉ូលិសដោយកាំជ្រួច និងអំបែងដប ។

ប្រភព ៖

South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *