កីឡាកររបស់ក្រុមជម្រើសជាតិបារាំងកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រWorld Cup
Sport

កីឡាកររបស់ក្រុមជម្រើសជាតិបារាំងកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រWorld Cup

លោក Didier Deschamps គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង និយាយថា ក្រុមរបស់លោកកំពុងចាត់វិធានការប្រុងប្រយ័ត្នឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីធានាថា មេរោគឆ្លងរាលដាលពេញក្រុម មិនប៉ះពាល់ដល់ការត្រៀមរៀបចំរបស់ពួកគេ នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ជាមួយអាហ្សង់ទីន ។

កីឡាករជាច្រើនមកពីក្នុងជួរបារាំងបានធ្លាក់ខ្លួនឈឺដោយអាថ៌កំបាំង ដោយខ្សែការពារ Raphael Varane និង Ibrahima Konate មិនអាចចូលរួមក្នុងការហ្វឹកហាត់កាលពីថ្ងៃសុក្រ រួមជាមួយនឹងខ្សែប្រយុទ្ធ Ousmane Dembele របស់ Barcelona ផងដែរ ។

នេះបានធ្វើឡើងបន្ទាប់ពីកីឡាករ Adrien Rabiot និង Dayot Upamecano បានខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធជាមួយម៉ារ៉ុកដោយសារតែជំងឺ ។

កីឡាករកំពុងទទួលរងនូវរោគសញ្ញាជាច្រើនដែលរួមមានគ្រុនក្តៅ បញ្ហាក្រពះ និងឈឺក្បាល ។ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំងលោក Deschamps បានអះអាងថាម៉ាស៊ីនត្រជាក់នៅក្នុងពហុកីឡាដ្ឋានកំពុងផ្តល់ឱកាសដ៏ល្អសម្រាប់ការឆ្លងមេរោគ ។

ទោះជាមានរបាយការណ៍ស្ដីពីការឆ្លងមេរោគនេះយ៉ាងណាក៏ដោយ បារាំងបានរៀបចំខ្លួនសម្រាប់វគ្គផ្ដាច់ព្រ័ត្រយ៉ាងល្អគ្រប់គ្រាន់ក្នុងការហ្វឹកហាត់នៅរសៀលថ្ងៃសៅរ៍មុនការប្រកួតមកដល់ ។

ប្រភព ៖

RT

Leave a Reply

Your email address will not be published. Required fields are marked *