ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងរវាងអ្នកគាំទ្របាល់ទាត់បារាំង និងម៉ារ៉ុកកាលពីថ្ងៃពុធ បន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា ដោយប៉ូលិសបារាំង និងបែលហ្ស៊ិកបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក និងឃាត់ខ្លួនអ្នកគាំទ្រ ។
កាលពីថ្ងៃពុធ ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះក្រុមម៉ារ៉ុក ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup នៅប្រទេសកាតា ។
កាសែតបែលហ្ស៊ិក LeSoir បានរាយការណ៍ថា ប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក បន្ទាប់ពីអ្នកគាំទ្របាល់ទាត់បានចាប់ផ្តើមគប់ផាវ និងបាញ់កាំជ្រួចដាក់មន្ត្រីប៉ូលីស ។ ប៉ូលីសបានចាប់ផ្តើមឃាត់ខ្លួនអ្នកគាំទ្រ។
កាសែតបារាំង Le Figaro បានរាយការណ៍ថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងអ្នកគាំទ្របារាំង និងម៉ារ៉ុកនៅទីក្រុង Nice របស់ប្រទេសបារាំង បន្ទាប់ពីបុរសពាក់អាវក្រណាត់ចាប់ផ្តើមស្រែកថា “អារ៉ាប់ចេញទៅផ្ទះអ្នកវិញទៅ” ទៅកាន់អ្នកគាំទ្រម៉ារ៉ុក ហើយបន្ទាប់មកភាគីទាំងពីរចាប់ផ្ដើមគប់ផាវដាក់គ្នា។
កាសែត Le Monde បានរាយការណ៍ថាប៉ូលីសបារាំងក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងអ្នកគាំទ្រនៅក្នុងទីក្រុង Lyon ។
ប្រភព ៖
Sputnik