admin
Technology World

រុស្ស៊ីប្រហែលជាបញ្ជូនយានអវកាសSoyuz ទទេរដើម្បីនាំសហសេវិកIssមកផ្ទះវិញ

ភ្នាក់ងារអវកាសរបស់រុស្ស៊ីនិយាយថាពួកគេកំពុងធ្វើការសម្រេចក្នុងការបញ្ជូនយានអវកាសទទេទៅកាន់ស្ថានីយអវកាសអន្តរជាតិដើម្បីយកសហសេវិក៣នាក់ត្រលប់មកផែនដីវិញឱ្យស្របតាមកាលវិភាគ ក្រោយពេលយានអវកាស Soyuzត្រូវបានមានការលេចធ្លាយ។ Roscosmos និង Nasa បាននិយាយថាវាស្ថិតនៅក្នុងភាពមិនច្បាស់ពីរបៀបដែលវិទ្យុសកម្មខាងក្រៅមានអំពើលើយានអវកាសក្នុងលក្ខណដុំតូចៗ។ ពួកគេបានច្រានចោលនៃផលប៉ះពាល់របស់អាចម៍ផ្កាយ។ការលេចធ្លាយបានចាប់ផ្តើមនៅពេលដែលអវកាសយានិកពីរនាក់កំពុងរៀបចំសម្រាប់ការធ្វើដំណើរលើលំហអាកាសតាមធម្មតា។ការសម្រេចចិត្តនៅមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយអំពីរបៀបដែលសហសេវិកទាំងបីនឹងត្រូវបាននាំត្រឡប់មកផែនដីវិញ។ ជម្រើសដែលល្អបំផុតរបស់ពួកគេ គឺជាការបញ្ជូនយានអវកាសSoyuzទទេដើម្បីទៅយកពួកគេមកវិញ។ ចំណែកឯជម្រើសដែលមិនសូវទំនងនោះ គឺជាការបញ្ជូនពួកគេមកផ្ទះដោយយានដែលលេចធ្លាយដែលមិនមាន សារធាតុCoolant សម្រាប់គ្រប់គ្រងសីតុណ្ងភាពនៅក្នុងបន្ទប់របស់អាកាសយាននិក។ យាននេះត្រូវបានគេស្គាល់ឈ្មោះថា Ms-22 ដែលបានដឹកអវកាសយានិករុស្ស៊ីលោក Dmitry Petelin និង

Read More
World

មនុស្សប្រហែល២០០នាក់ត្រូវបានរងការបំពុលដោយ កាបូនម៉ូណូអុកស៊ីត

មនុស្សប្រហែល២០០នាក់ត្រូវបានរងការបំពុលដោយ កាបូនម៉ូណូអុកស៊ីតនៅអំឡុងពេលជប់លៀងអបអរថ្ងៃបុណ្យណូអែលនៅក្នុងភោជនីយដ្ឋានតួកគីមួយកន្លែងនៅក្នុងទីក្រុងឡុង នេះបើតាមសេចក្តីរាយការណ៍របស់ the Daily Mail។ នេះបើយោងទៅតាមបុគ្គលិកនៅក្នុងភោជនីយដ្ឋាន Gokyuzu បានសន្មតដំបូងថាមានភ្ញៀវមានការពុលអាហារ ដោយពួកគេមានអារម្មណ៍មិនសូវស្រួលនៅខណៈពេលញ៉ាំអាហារ ប៉ុន្តែជាការពិតភ្ងៀវបានមានអាការៈពុលកាបូនម៉ូណូអុកស៊ីតដែលបានលេចធ្លាយចេញពីអាហារដ្ឋាននោះ។ ប្រភព៖ Daily Mail Translated by Chanratanak

Read More
World

កងទ័ពប្រទេសសូម៉ាលីត្រលប់មកកាន់មាតុប្រទេសវិញក្រោយពេលបញ្ចប់ការហ្វឹកហាត់នៅក្នុងប្រទេស Eritrea

ក្រុមកងទ័ពរបស់ប្រទេសសូម៉ាលីបានត្រលប់មកពីការហ្វឹកហាត់ក្នុងប្រទេស Eritrea កាលពីថ្ងៃពុធ នេះបើតាមការប្រាប់របស់មន្ត្រីក្រសួងការពារជាតិលោក Abdulqadir Mohamed ថាពួកគេនឹងចួលរួមក្នុងសង្គ្រាម al-Shabaab ។ Al-Shabaab, ដែលមានទំនាក់ទំនងជាមួយចលនាជីហារបស់អាល់កៃដាបានកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាលសូម៉ាលីចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ២០០០។ ថ្មីៗនេះ អង្គការមួយនេះបានបង្កើនការវាយប្រហារភេរវកម្មរបស់ខ្លួនកាន់តែខ្លាំងបន្ទាប់ពីរដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មីបានប្រកាស«សង្គ្រាម»ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។ នៅក្នុងខែកក្កដា ឆ្នាំ ២០២២ រដ្ឋាភិបាល Eritrea បានបញ្ជាក់ផ្លូវការថាសមាជិករបស់ទាហានសូម៉ាលីត្រូវបានហ្វឹកហាត់នៅក្នុងប្រទេស Eritrea

Read More
Covid-19

នៅខណៈពេលដែលវិបត្តកូវីដ១៩នៅក្នុងប្រទេសចិនកាន់តែមានការកើនឡើង ទីក្រុងប៉េកាំងបានប្រមូលវេជ្ជបណ្ឌិតនិងបុគ្គលសុខាភិបាលពីខេត្តផ្សេងៗដើម្បីផ្តល់ភាពងាយស្រួលដល់មន្ទីពេទ្យជាច្រើនក្នុងរដ្ឋធានី

វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅខេត្តភាគខាងកើតប្រទេសចិនរាប់រយនាក់ត្រួវបានកោះហៅមកបំពេញកាតព្វនៅក្នុងរដ្ឋធានី ខណៈពេលដែលមន្ទីពេទ្យរបស់ពួកគេកំពុងមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដនេះដែរ។ ប្រទេសចិនបានបញ្ជូនបុគ្គលិកសុខាភិបាលរាប់រយនាក់ ដោយមួយចំនួនមានឯកទេសក្នុងការថែទាំជំងឺធ្ងន់ធ្ងរទៅកាន់រដ្ឋធានីប៉េកាំងដើម្បីសម្រាលបន្ទុកនៅមន្ទីរពេទ្យដែលមានភាពតានតឹងខ្លាំងខណៈពេលដែលមានការឆ្លងជំងឺដ៏កាចសាហាវនេះ។ យ៉ាងហោចណាស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាប្រហែល ៥០០នាក់ដែលមកពីខេត្តសានដុងនៅភាគខាងកើតប្រទេសចិន និងមួយភាគធំទៀតមកពីតំបន់ជៀងស៊ូដែលនៅជិតខេត្តនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនៅទូទាំងរដ្ឋធានី ទោះបីជាមានការខ្វះខាតកម្លាំងពលកម្មនៅក្នុងមន្ទីរពេទ្យរបស់ពួកគេក៏ដោយ – ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរលក COVID-19 ដ៏អាក្រក់បំផុតដែលទីក្រុងប៉េកាំងបានជួបប្រទះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ ប្រភព៖ CNA Translated by Chanratanak

Read More
Asia

❗️Breaking News❗️ កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងមួយគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន

កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​មួយ​គ្រាប់​សំដៅ​ទៅ​សមុទ្រ​ជប៉ុន ​នេះ​បើ​តាម​សារព័ត៌មាន Yonhap បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ ​។ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលមួយដែលអាចជាមីស៊ីលផ្លោង ។ ប្រភព ៖ Yonhap Translate by VISAL

Read More
Ukraine World

ប្រទេសកូរ៉េខាងជើងបានលក់អាវុធឱ្យទៅក្រុមWanger របស់រុស្ស៊ី

សហរដ្ឋអាម៉េរិកបានចោទថាកូរ៉េខាងជើងបានកំពុងផ្គត់ផ្គង់មីស៊ីលនិងរ៉ុកកែតទៅកាន់ទាហានស៊ីឈ្នួលរបស់រុស្ស៊ីក្នុងការវាយប្រហារអ៊ុយក្រែន។ សេតវិមានបាននិយាយថាដំណោះស្រាយរបស់ក្រុមពិភាក្សាសន្តិសុខលើការដឹកជញ្ជូនដោយបំពាននឹងប្រហែលអាចនឹងប្រកាសការដាក់ទណ្ឌកម្មលើក្រុមWanger ឆាប់ៗនេះ។ ភាគីទាំងពីរទាំងកូរ៉េខាងត្បូងនិងក្រុមWanger បានបដិសេធរបាយការណ៍នេះ។ ក្រុមអ្នកប្រយុទ្ធដែលមកពីក្រុមទាហានស៊ីឈ្នួលបានរីករាលដាលនៅក្នុងប្រទេសអ៊ុយក្រែនចាប់ពី ១០០០នាក់រហូតដល់២០,០០០នាក់ នេះបើតាមសម្តីរបស់រដ្ឋាភិបាលអ៊ុយកក្រែន។ ថ្មីៗនេះកំពុងមានសកម្មភាពនៅក្នុងប្រទេសស៊ីរីនិងប្រទេសនៅទ្វីបអាហ្វ្រិក ហើយត្រូវបានរងការចោទប្រកាន់ពីបទឧក្រិដ្ឋសង្គ្រាមនិងការរំលោភបំពានសិទ្ធមនុស្សម្តងហើយម្តងទៀត។ ក្រុមWanger កំពុងស្វែងរកគ្រប់ប្រទេសលើពិភពលោកដើម្បីរកអ្នកផ្គត់ផ្គង់អាវុធដល់ក្រុមទាហានរបស់ខ្លួនក្នុងការប្រតិបតិ្តការក្នុងប្រទេសអ៊ុយក្រែន នេះបើតាមសម្តីអ្នកនាំពាក្យរបស់ក្រុមកងសន្តិសុខសេតវិមានលោក John Kirby បានប្រាប់សារព័ត៌មាន។ យើងអាចបញ្ជាក់បានថាកូរ៉េខាងជើងបានបញ្ចប់ការប្រគល់អាវុធដំបូងទៅឲ្យក្រុម Wagner ដែលបានចំណាយលើឧបករណ៍នោះហើយ។ ប្រភព៖

Read More
Sport

មន្រ្តីជាន់ខ្ពស់របស់ប្រទេសបារាំងចង់ឲ្យ FIFA បើកការស៊ើបអង្គេតទៅលើអ្នកចាំទីអាហ្សង់ទីន Emiliano Martinez និងអ្នកគាំទ្រអាហ្សង់ទីនដែលធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើខ្សែរប្រយុទ្ធបារាំង Kylian Mbappe

រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីបារាំងបាននិយាយថា ការតិះដៀលដ៏គួរឱ្យសោកស្តាយទៅលើខ្សែប្រយុទ្ធបារាំង Kylian Mbappe ដោយអ្នកគាំទ្រអាហ្សង់ទីនមួយចំនួន ចំពេលមានការប្រារព្ធពិធីអបអរការឈ្នះពានរង្វាន់World Cup នៅទីក្រុង Buenos Aires   គួរតែត្រូវបានស៊ើបអង្កេតដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោករបស់ FIFA ។ អំឡុង​ពេល​ត្រឡប់​មក​ផ្ទះ​របស់​អាហ្សង់ទីន​ដ៏​រីករាយ​មួយ​ក្រុម​អ្នក​គាំទ្រ​បាន​ដុត​គម្រប​មឈូស​​ដែល​តុបតែង​ដោយ​ឈើឆ្កាង និង​រូបភាព​របស់ Mbappe ។ អ្នកចាំទី Emiliano Martinez

Read More
Business

Tesla ​នឹង​បញ្ឈប់​បុគ្គលិកជាថ្មីបន្ថែមទៀត​នៅ​ត្រីមាស​ក្រោយ​

រលកនៃការបញ្ឈប់ការងារថ្មីមួយទៀតកំពុងកើតមានចំពោះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅត្រីមាសបន្ទាប់ នេះបើយោងតាមគេហទំព័រព័ត៌មាន Electrek បានរាយការណ៍កាលពីថ្ងៃពុធនេះ ។ ការរាយការណ៍នេះបានកើតឡើងនៅបន្ទាប់ពីវិនិយោគិនជាច្រើនរបស់ Tesla បានលើកឡើងពីការព្រួយបារម្ភពីការធ្លាក់ចុះនូវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនព្រោះហានិភ័យពីបញ្ហាជាច្រើនរបស់ Twitter ដែល Elon Musk បានទិញក្នុងតម្លៃ 44 ពាន់លានដុល្លារក្នុងខែតុលា។ Elon Musk កាលពីខែមិថុនាក៏បាននិយាយថា

Read More
Technology

TikTok បានសារភាពថា ខ្លួនបានប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធីខ្លួន ដើម្បីតាមដានទីតាំងរបស់អ្នកកាសែត

ByteDance ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok របស់ចិនបានសារភាពថា ខ្លួនបានប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់មិនសមរម្យ រួមទាំងអ្នកកាសែត Financial Times ដើម្បីវិភាគទីតាំងរបស់ពួកគេជាផ្នែកនៃការស៊ើបអង្កេតការលេចធ្លាយផ្ទៃក្នុង ។ នៅរដូវក្តៅ បុគ្គលិកបួននាក់នៅក្នុងក្រុមសវនកម្មផ្ទៃក្នុង ByteDance បានពិនិត្យមើលការចែករំលែកព័ត៌មានផ្ទៃក្នុងដល់អ្នកសារព័ត៌មាន ។ ក្រុមហ៊ុនបាននិយាយថា សមាជិកពីរនាក់នៃបុគ្គលិករបស់ខ្លួននៅសហរដ្ឋអាម៉េរិក និងពីរនាក់នៅក្នុងប្រទេសចិនបានចូលប្រើប្រាស់អាសយដ្ឋាន IP និងទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀតរបស់អ្នកកាសែត

Read More
USA

លោក ចូ បៃដិន ព្រមានពីគ្រោះថ្នាក់របស់ព្យុះមួយដែលនឹងបោកបក់លើអាម៉េរិកមុនថ្ងៃបុណ្យណូអែល

សហរដ្ឋអាម៉េរិកនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់និងការគំរាមកំហែងដោយព្យុះមួយនៅមុនថ្ងៃបុណ្យណូអែល លោកប្រធានាធិបតី ចូ បៃដិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ពីក្នុងសេតវិមាន ថាប្រជាជនអាម៉េរិកដែលមានគម្រោងចង់ធ្វើដំណើរទៅលេងគ្រួសារឬមិត្តភក្តិគួរតែចេញដំណើរក្នុងពេលឆាប់ៗនេះ។ វាមានគ្រោះថ្នាក់ហើយវាជាការគំរាមកំហែងដ៏ខ្លាំង ដោយអាកាសធាតុដ៏អាក្រក់មួយនេះ នឹងបោកបក់ពីតំបន់ Oklahomaឆ្ពោះទៅកាន់ តំបន់Wyomingនិងតំបន់Maine ដូច្នេះខ្ញុំលើកទឹកចិត្តឱ្យអ្នកគ្រប់គ្នាស្តាប់ការព្រមានរបស់មន្ត្រីកក្នុងតំបន់របស់អ្នកទាំងអស់គ្នា នេះបើតាមសម្តីរបស់លោក ចូ បៃដិនដែលបាននិយាយក្នុងការិយាល័យកណ្តាល។ ប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងក្នុងការធ្វើដំណើរ គួរតែចាកចេញឥឡូវនេះ វាមិនមែនជារឿងលេងសើចនោះទេ។នៅពេលនេះខ្ញុំកំពុងឱ្យបុគ្គលិករបស់ខ្ញុំ ចាកចេញក្នុងថ្ងៃនេះប្រសិនបើពួកគេមានគម្រោងចាកចេញនៅថ្ងៃស្អែក។ ព្យុះដ៏ធំមួយនេះត្រូវបានគេរំពឹងថានឹងមានលក្ខខណ្ឌភ្លៀងធ្លាក់ដ៏ខ្លាំងបក់ទៅកាន់តំបន់Great Lake

Read More