ប្រទេសកូរ៉េខាងជើងបានលក់អាវុធឱ្យទៅក្រុមWanger របស់រុស្ស៊ី
Ukraine World

ប្រទេសកូរ៉េខាងជើងបានលក់អាវុធឱ្យទៅក្រុមWanger របស់រុស្ស៊ី

សហរដ្ឋអាម៉េរិកបានចោទថាកូរ៉េខាងជើងបានកំពុងផ្គត់ផ្គង់មីស៊ីលនិងរ៉ុកកែតទៅកាន់ទាហានស៊ីឈ្នួលរបស់រុស្ស៊ីក្នុងការវាយប្រហារអ៊ុយក្រែន។ សេតវិមានបាននិយាយថាដំណោះស្រាយរបស់ក្រុមពិភាក្សាសន្តិសុខលើការដឹកជញ្ជូនដោយបំពាននឹងប្រហែលអាចនឹងប្រកាសការដាក់ទណ្ឌកម្មលើក្រុមWanger ឆាប់ៗនេះ។

ភាគីទាំងពីរទាំងកូរ៉េខាងត្បូងនិងក្រុមWanger បានបដិសេធរបាយការណ៍នេះ។ ក្រុមអ្នកប្រយុទ្ធដែលមកពីក្រុមទាហានស៊ីឈ្នួលបានរីករាលដាលនៅក្នុងប្រទេសអ៊ុយក្រែនចាប់ពី ១០០០នាក់រហូតដល់២០,០០០នាក់ នេះបើតាមសម្តីរបស់រដ្ឋាភិបាលអ៊ុយកក្រែន។ ថ្មីៗនេះកំពុងមានសកម្មភាពនៅក្នុងប្រទេសស៊ីរីនិងប្រទេសនៅទ្វីបអាហ្វ្រិក ហើយត្រូវបានរងការចោទប្រកាន់ពីបទឧក្រិដ្ឋសង្គ្រាមនិងការរំលោភបំពានសិទ្ធមនុស្សម្តងហើយម្តងទៀត។

ក្រុមWanger កំពុងស្វែងរកគ្រប់ប្រទេសលើពិភពលោកដើម្បីរកអ្នកផ្គត់ផ្គង់អាវុធដល់ក្រុមទាហានរបស់ខ្លួនក្នុងការប្រតិបតិ្តការក្នុងប្រទេសអ៊ុយក្រែន នេះបើតាមសម្តីអ្នកនាំពាក្យរបស់ក្រុមកងសន្តិសុខសេតវិមានលោក John Kirby បានប្រាប់សារព័ត៌មាន។ យើងអាចបញ្ជាក់បានថាកូរ៉េខាងជើងបានបញ្ចប់ការប្រគល់អាវុធដំបូងទៅឲ្យក្រុម Wagner ដែលបានចំណាយលើឧបករណ៍នោះហើយ។

ប្រភព៖ BBC NEWS

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *