TikTok បានសារភាពថា ខ្លួនបានប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធីខ្លួន ដើម្បីតាមដានទីតាំងរបស់អ្នកកាសែត
Technology

TikTok បានសារភាពថា ខ្លួនបានប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធីខ្លួន ដើម្បីតាមដានទីតាំងរបស់អ្នកកាសែត

ByteDance ដែលជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok របស់ចិនបានសារភាពថា ខ្លួនបានប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់មិនសមរម្យ រួមទាំងអ្នកកាសែត Financial Times ដើម្បីវិភាគទីតាំងរបស់ពួកគេជាផ្នែកនៃការស៊ើបអង្កេតការលេចធ្លាយផ្ទៃក្នុង ។

នៅរដូវក្តៅ បុគ្គលិកបួននាក់នៅក្នុងក្រុមសវនកម្មផ្ទៃក្នុង ByteDance បានពិនិត្យមើលការចែករំលែកព័ត៌មានផ្ទៃក្នុងដល់អ្នកសារព័ត៌មាន ។

ក្រុមហ៊ុនបាននិយាយថា សមាជិកពីរនាក់នៃបុគ្គលិករបស់ខ្លួននៅសហរដ្ឋអាម៉េរិក និងពីរនាក់នៅក្នុងប្រទេសចិនបានចូលប្រើប្រាស់អាសយដ្ឋាន IP និងទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀតរបស់អ្នកកាសែត FT ដើម្បីធ្វើការដោះស្រាយប្រសិនបើអ្នកកាសែត FT នេះនៅជិតបុគ្គលិករបស់ក្រុមហ៊ុន ByteDance នោះ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបរាជ័យក្នុងការស្វែងរកការលេចធ្លាយណាមួយឡើយ ។

អ្នកសារព័ត៌មានរបស់ស្ថាប័ន BuzzFeed និងអ្នកប្រើប្រាស់មួយចំនួនដែលភ្ជាប់ជាមួយអ្នកយកព័ត៌មានតាមរយៈគណនី TikTok របស់ពួកគេក៏ត្រូវបានគេកំណត់គោលដៅផងដែរ ។

TikTok បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ។

ប្រភព ៖ Financial Times

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *