វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅខេត្តភាគខាងកើតប្រទេសចិនរាប់រយនាក់ត្រួវបានកោះហៅមកបំពេញកាតព្វនៅក្នុងរដ្ឋធានី ខណៈពេលដែលមន្ទីពេទ្យរបស់ពួកគេកំពុងមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដនេះដែរ។
ប្រទេសចិនបានបញ្ជូនបុគ្គលិកសុខាភិបាលរាប់រយនាក់ ដោយមួយចំនួនមានឯកទេសក្នុងការថែទាំជំងឺធ្ងន់ធ្ងរទៅកាន់រដ្ឋធានីប៉េកាំងដើម្បីសម្រាលបន្ទុកនៅមន្ទីរពេទ្យដែលមានភាពតានតឹងខ្លាំងខណៈពេលដែលមានការឆ្លងជំងឺដ៏កាចសាហាវនេះ។
យ៉ាងហោចណាស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាប្រហែល ៥០០នាក់ដែលមកពីខេត្តសានដុងនៅភាគខាងកើតប្រទេសចិន និងមួយភាគធំទៀតមកពីតំបន់ជៀងស៊ូដែលនៅជិតខេត្តនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនៅទូទាំងរដ្ឋធានី ទោះបីជាមានការខ្វះខាតកម្លាំងពលកម្មនៅក្នុងមន្ទីរពេទ្យរបស់ពួកគេក៏ដោយ – ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរលក COVID-19 ដ៏អាក្រក់បំផុតដែលទីក្រុងប៉េកាំងបានជួបប្រទះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
ប្រភព៖ CNA
Translated by Chanratanak