នៅខណៈពេលដែលវិបត្តកូវីដ១៩នៅក្នុងប្រទេសចិនកាន់តែមានការកើនឡើង ទីក្រុងប៉េកាំងបានប្រមូលវេជ្ជបណ្ឌិតនិងបុគ្គលសុខាភិបាលពីខេត្តផ្សេងៗដើម្បីផ្តល់ភាពងាយស្រួលដល់មន្ទីពេទ្យជាច្រើនក្នុងរដ្ឋធានី
Covid-19

នៅខណៈពេលដែលវិបត្តកូវីដ១៩នៅក្នុងប្រទេសចិនកាន់តែមានការកើនឡើង ទីក្រុងប៉េកាំងបានប្រមូលវេជ្ជបណ្ឌិតនិងបុគ្គលសុខាភិបាលពីខេត្តផ្សេងៗដើម្បីផ្តល់ភាពងាយស្រួលដល់មន្ទីពេទ្យជាច្រើនក្នុងរដ្ឋធានី

វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅខេត្តភាគខាងកើតប្រទេសចិនរាប់រយនាក់ត្រួវបានកោះហៅមកបំពេញកាតព្វនៅក្នុងរដ្ឋធានី ខណៈពេលដែលមន្ទីពេទ្យរបស់ពួកគេកំពុងមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដនេះដែរ។

ប្រទេសចិនបានបញ្ជូនបុគ្គលិកសុខាភិបាលរាប់រយនាក់ ដោយមួយចំនួនមានឯកទេសក្នុងការថែទាំជំងឺធ្ងន់ធ្ងរទៅកាន់រដ្ឋធានីប៉េកាំងដើម្បីសម្រាលបន្ទុកនៅមន្ទីរពេទ្យដែលមានភាពតានតឹងខ្លាំងខណៈពេលដែលមានការឆ្លងជំងឺដ៏កាចសាហាវនេះ។

យ៉ាងហោចណាស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាប្រហែល ៥០០នាក់ដែលមកពីខេត្តសានដុងនៅភាគខាងកើតប្រទេសចិន និងមួយភាគធំទៀតមកពីតំបន់ជៀងស៊ូដែលនៅជិតខេត្តនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យនៅទូទាំងរដ្ឋធានី ទោះបីជាមានការខ្វះខាតកម្លាំងពលកម្មនៅក្នុងមន្ទីរពេទ្យរបស់ពួកគេក៏ដោយ – ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរលក COVID-19 ដ៏អាក្រក់បំផុតដែលទីក្រុងប៉េកាំងបានជួបប្រទះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

ប្រភព៖ CNA

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *